ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា ​នឹង​រក​ឃើញ​ម្ចាស់​ល្ងាច​នេះ​ហើយ​

  • 2019-07-06 02:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League ​រដូវ​កាល​២០១៨-២០១៩ ​នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅ​ល្ងាច​នេះ​ហើយ ដោយ​ក្រុម ISI Group ​ប៉ះ​ក្រុម Pisnoka FC ។

Pisnoka FC ​​ជា​ក្រុម​ខ្លាំង​មួយ​ដែល​ចូល​លេង​ពាន​រង្វាន់​នេះ​តាំង​ពី​ដើម​មក។ ពួកគេ​មាន​បទ​ពិសោធ​ច្រើន រួម​ជាមួយ​កីឡាករ​ល្អ​ៗ​ថែម​ទៀត ទើប​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​ជា​ច្រើន​កន្លង​មក ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ដោយ​ឡែក​សម្រាប់​ក្រុម​ ISI Group ​វិញ ​ក៏​ដូច​គ្នា ​ពោរពេញ​ដោយ​កីឡាករ​មាន​បច្ចេកទេស ​ជា​ពិសេស​បរទេស​ល្អ​ថែម​ទៀត។ ដូច្នេះ​ហើយ​ការ​ប្រកួត​នៅ​ល្ងាច​ម៉ោង​៥​​នេះ ​រំពឹង​ថា​នឹង​ក្លាយ​ជា​ជំនួប​ជក់​ចិត្ត​មិន​ខាន។

ដោយ​ឡែក​ក្រៅ​ពី​យក​ជើងឯក​ហើយ ​ក៏​មាន​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​ផង​ដែរ រវាង​ក្រុម​ DownTown Sport ​ជាមួយ​ក្រុម TN Kandal FC ​នៅ​វេលា​ម៉ោង​២​រសៀល។ សម្រាប់​ប្រាក់​រង្វាន់​វិញ ​សម្រាប់​ក្រុម​លេខ​១​នឹង​ទទួល​បាន ១៤ ០០០​ដុល្លារ ​ក្រុម​លេខ​២​បាន ៦ ០០០​ដុល្លារ ​ក្រុម​លេខ​៣​បាន ៣ ០០០​ដុល្លារ ​និង​ក្រុម​លេខ​៤ ​បាន ១ ៥០០​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម