ក្រសួងសាធារណការប្រកាសប្រឡងជ្រើសរើសមន្ត្រីសម្រាប់ឆ្នាំ២០១៩
- 2019-07-08 01:36:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការប្រកាសប្រឡងជ្រើសរើសមន្ត្រីសម្រាប់ឆ្នាំ២០១៩
ចន្លោះមិនឃើញ
ក្រសួងសាធារការ និងដឹកជញ្ជូនប្រកាសប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលចូលប្រើការនៅក្រសួងទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ប្រភពបញ្ជាក់ថាក្រសួងត្រូវការជ្រើសរើសមន្ត្រីថ្នាក់ជាតិចំនួន៤៤កន្លែង និងថ្នាក់ក្រោមជាតិចំនួន៦៨កន្លែង។ អ្នកចាប់អារម្មណ៍នឹងការប្រឡងនេះអាចដាក់ពាក្យសុំសិទ្ធិប្រឡងពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងតាមម៉ោងពេលធ្វើការ។
សម្រាប់ជំនាញដែលត្រូវការមានដូចជាសំណង់ស៊ីវិល ស្ថាបត្រកម្ម គ្រប់គ្រង នីតិសាស្រ្តរដ្ឋបាលសាធារណៈ និងអ្នកមានសញ្ញាបត្របាក់ឌុបឡើងជាដើម៕