Smart និង Huawei ធ្វើការសាកល្បងប្រព័ន្ធ 5G ជាលើកដំបូងនៅកម្ពុជា
- 2019-07-09 02:26:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart និង Huawei ធ្វើការសាកល្បងប្រព័ន្ធ 5G ជាលើកដំបូងនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Smart បានចាប់ដៃគូរជាមួយ Huawei បានធ្វើកម្មវីធីបង្ហាញអំពីការដាក់សាកល្បងប្រព័ន្ធ 5G ដែលពួកគេគ្រោងដាក់ដំណើរការឆាប់ៗ។
ប្រព័ន្ធសេវាទូរសព្ទ 5G គឺជាបច្ចេកវិទ្យាចុងក្រោយគេក្នុងវិស័យទូរគមនាគមន៍ ដែលមានល្បឿនអុីនធឺណេត 1Gigabit និងការឆ្លើយតបលឿនជាងជំនាន់មុនៗច្រើន។ ប្រព័ន្ធ 5G ផ្ដល់សមត្ថភាពឲ្យអតិថិជនមើលវិដេអូ ឬលេងហ្គេម កម្រិត4k ដោយមិនមានភាពរអាក់រអួល។ ល្បឿនអុីនធឺណិតនេះអាចធ្វើឲ្យមានការរីកចំរើនក្នុងវិស័យ AI រ៉ូប៉ូត បច្ចេកវិទ្យាស្វ័យប្រវត្តិជាដើម។
ក្នុងកិច្ចបង្ហាញនេះបានធ្វើតេស្តល្បឿនអុីនធឺណេតដោយ Download app ទំហំ1GBក្នុងរយៈប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយពួកគេក៏បានបន្តរកិច្ចនេះ ការផ្សាយផ្ទាល់វិដេអូ 360 ដឺក្រេ និងវីដេអូកម្រិត 4K ដោយមិនមានការគាំង។
Smart បានចាប់ដៃគូរជាមួយក្រុមហ៊ុនទូរគមនាគមន៍ Huawei ដើម្បីចូលរួមចំណែកដ៏ធំមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5Gសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា Base Station ដើម្បីផ្គត់ផ្គង់ប្រព័ន្ធ 5G ជុំវិញប្រទេសកម្ពុជា។។
លោក Aaron Wang CTO របស់ក្រុមហ៊ុន Huawei Wireless Network បាននិយាយថា ក្រុមហ៊ុនរបស់លោកបានដាក់ពង្រាយប្រព័ន្ធ 5G នៅប្រទេសកូរ៉េខាងត្បូង កាតា ស្វីស ចក្រភពអង់គ្លេស ហើយប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដំបូងគេនៅក្នុងអាស៊ានដែលមានប្រព័ន្ធ 5G។
ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បាននិយាយថា ការសាកល្បងប្រព័ន្ធ 5G នេះ គឺសិក្សានិងវិភាគដើម្បីបង្កើតគោលនយោបាយគ្រប់គ្រងប្រព័ន្ធអុីនធឺណេតនៅពេលអនាគត ហើយរួមទាំងសិក្សាអំពីផលប្រយោជន៍នៃបច្ចេកវិទ្យាដ៏ថ្មីនេះផង។
ក្នុងកិច្ចសម្ភាស លោក Thomas Hundt CEO របស់ក្រុមហ៊ុន Smart បាននិយាយថាក្រោយពីការសាកល្បងនេះត្រូវបានបញ្ចប់នៅពេលអនាគតក្រុមហ៊ុននឺងបើកប្រព័ន្ធ 5G នៅតំបន់ទីប្រជុំជនហើយពង្រីក 4G ទៅទីជនបទ។
ជាទីបញ្ចប់លោកបាននិយាយថា ប្រព័ន្ធ 5G ក៏នូវមានចំណុចខ្វះខាតមួយ គឺត្រូវការទូរសព្ទដែលអាចប្រើវាបាន។ យ៉ាងណាមិញ Smart នៅតែខំប្រឹងអភិវឌ្ឍបច្ចេកវិទ្យា 5G នៅប្រទេសកម្ពុជាដោយពួកគេរំពឹងថាមានការវិនិយោគលុយរាបរយលាបដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ៕