រកឃើញក្រុមឡើងវគ្គ Quarter Final ពាន Africa Cup ហើយ តែគ្មានក្រុម Salah ទេ
- 2019-07-09 02:05:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមឡើងវគ្គ Quarter Final ពាន Africa Cup ហើយ តែគ្មានក្រុម Salah ទេ
ចន្លោះមិនឃើញ
ពានរង្វាន់ធំប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations បានរកឃើញ២ក្រុមចុងក្រោយឡើងទៅកាន់វគ្គ Quarter Fina (៨ក្រុមចុងក្រោយ) ហើយ ក្រោយបញ្ចប់ការប្រកួតយប់មិញ។
កូឌីវ័របានយកឈ្នះ ជម្រើសជាតិម៉ាលីទាំងប្រផឹតប្រផើយ លទ្ធផល ១-០។ មួយគ្រាប់របស់ កូឌីវ័រធ្វើបានដោយខ្សែប្រយុទ្ធរបស់ Crystal Palace គឺ Wilfried Zaha។ ចំណែកមួយគូទៀត ទុយណេស៊ីឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើហ្គាណា។ ចំពោះអេហ្ស៊ីបដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបានធ្លាក់បាត់ទៅហើយដោយសារថ្វីជើងរបស់អាហ្វ្រិកខាងត្បូង។
សរុបក្រុមទាំង៨ដែលបានឡើងទៅវគ្គបន្តមាន៖ សេណេហ្គាល់ ប៊េនីន ម៉ាដាហ្គាស្កា ទុយណេស៊ី កូឌីវ័រ អាល់ហ្សេរី នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងធ្វើនឹងចាប់ពីថ្ងៃទី ១០ ខែ កក្កដាតទៅ៖