ផ្លូវការ! Griezmann ផ្លាស់ទៅកាន់ Barca ហើយ!

  • 2019-07-12 13:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Antioine Griezmann បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Barcelona ជា​ផ្លូវការ​ហើយ​ នេះ​បើ​តាម​ការ​ប្រកាស​នៅ​តាម​បណ្ដាញ​សង្គម​របស់​ក្លឹប​កាតាឡាន់​មួយ​នេះ។

ក្នុង​ការ​ប្រកាស​នេះ មិន​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ផ្ទេរ​នោះ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ Goal បាន​ឲ្យ​ដឹង​ថា​ កីឡាករ​រូប​នេះ​ត្រូវ​បាន​នាំ​ចូល​ក្នុង​តម្លៃ ១៤៣​លាន​ដុល្លារ​។

ព័ត៌មាន​នៃ​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Barcelona នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ពិភព​បាល់ទាត់​ ដោយ​ហេតុ​ថា មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​បំផុស​បំផុល​ពេញ បណ្ដាញ​សង្គម ហើយ​អ្វី​ដែល​សំខាន់​ទៅ​ទៀត​គឺ អវត្តមាន​របស់ Griezmann ក្នុង​ការ​ហ្វឹកហាត់​ជាមួយ Atletico Madrid នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

រឿងរ៉ាវ​មួយ​ទៀត​គឺ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​អេស្ប៉ាញ​មួយ​នេះ បាន​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Jao Felix ដោយ​កីឡាករ​រូប​នេះ​ យក​អាវ​លេខ ៧ របស់​ខ្សែ​ប្រយុទ្ធ​បារាំង​បាត់​ទៅ​ហើយ៕

ប្រភព៖ fcbarcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី