PSG ប្រកាស​តម្លៃ Neymar ហើយ ក្លឹប​ណា​មាន​សមត្ថភាព​យក​ចុះ

  • 2019-07-10 03:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​មិន​មែន​ជា​រឿង​ងាយ​​ស្រួល​សម្រាប់ Barcelona ឡើយ​ក្នុង​ការ​ចុះ​កុងត្រា​យក​ Neymar ក្នុង​រដូវ​ក្ដៅ​នេះ​ទេ ព្រោះ Paris Saint-Germain បាន​បង្ហាញ​ខ្លួន​​របស់​តារា​រូប​នេះ​ហើយ​គឺ​មិន​ក្រោម​២២២​លាន​អឺរ៉ួ​ទេ។

PSG ចង់​ស្ដារ​លុយ​របស់​ខ្លួន​មក​វិញ​ បន្ទាប់​ពី​ចំណាយ​លើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​កាល​ពី​២​រដូវ​កាល​មុន។ ថ្មី​ៗ​កន្លង​ទៅ​​​នាយក​ផ្នែក​កីឡាករ​របស់​ក្លឹប​ជើង​ឯក​របស់​បារាំង​​​លោក Leonardoបាន​បង្ហើប​ថា Neymar អាច​ចាកចេញ​បាន​ ប្រសិន​ក្លឹប​ណា​ដាក់​សំណើ​​មក ហើយ​ត្រូវ​ថ្លៃ​គ្នា។

ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​មិន​ទាន់​ឃើញ​ក្លឹប​ណា​​ដាក់​សំណើ​មក​កាន់ PSG នៅ​ឡើយ​ទេ។ Neymar ​ខ្លួន​ឯង​ផ្ទាល់​ក៏​បង្ហាញ​ចេតនា​ចង់​ចេញ​ពី​ក្លឹប​ដូច​គ្នា ដោយ​មិន​​មិន​ព្រម​ចូល​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល ធ្វើ​ឲ្យ PSG ខឹង​ខ្លាំង​ព្រមាន​​ចាត់​វិធានការ​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០១៧ PSG បាន​ផ្ទេរ​យក Neymar ពី Barcelona ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ ដូច្នេះ​​ក្លឹប​ចង់​បាន​លើស​តម្លៃ​ដើម​នៃ​ការ​ទិញ​ចូល៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ