អតីត​អ្នក​បួស​រៀន​ម្នាក់ សរសេរលិខិតបើកចំហ ប្រគេន​ព្រះតេជគុណ តាត់ស៊ី ជុំវិញការទេសនា

  • 2019-07-10 08:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញការលេចធ្លាយវីដេអូទេសនាលើបណ្ដាញសង្គមរបស់ព្រះតេជគុណ តាក់ស៊ី អតីតតារាកំប្លែងCTN បានធ្វើឲ្យមហាជនសើចសប្បាយ និងមួយចំនួនបានរិះគន់ផង។ ជាក់ស្ដែងនៅថ្ងៃនេះ manឲ្យអ្នកលេង Facebook ម្នាក់ ឈ្មោះ Sothea Yon សរសេរលិខិតបើកចំហមួយ ជូនព្រះតេជគុណ តាត់ស៊ី។

លិខិតចំហនេះ លោក លើកឡើងថា ព្រះតេជគុណ គួរកុំទាន់មកប្រោសញាតិញោមដោយការសំដែងធម៌ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទាន់ជ្រាយនៅឡើយ។ ការធ្វើបែបនេះអាចនឹងមាន បុគ្គលមួយចំនួន យកចំណេញលើ ការទេសនានេះថែមទៀតផង។

អ្នកលេងFacebookម្នាក់ ឈ្មោះSothea Yon បានសរសេរយ៉ាងដូច្នេះថា“ព្រះតេជគុណតាក់ស៊ី ជាទីគោរព និងសទ្ធា ចេតនារម្មណ៍របស់ព្រះតេជគុណបួសដើម្បីសិក្សាត្រៃសិក្ខា ដើម្បីកាត់បន្ថយទឹកនោមផ្អែម និងជំងឺផ្សេងទៀតដែលកំពុងបៀតបៀម ។ បុគ្គលណាបានសិក្សា និងបដិបត្តិធម៌ ធម៌រមែងថែរក្សាបុគ្គលនោះ។ ជំងឺទាំងឡាយណា មានកិលេសដែលត្រាំក្នុងខន្ធសន្តានជាដើមនឹងខ្សោះទៅម្តងបន្តិច ៗ ហើយជំងឺផ្លូវកាយក៏នឹងបានជាប្រសើរផងដែរ។ ធម៌របស់ព្រះពុទ្ធជាម្ចាស់ហៅថាធម្មោសថ"៕

ម្ចាស់គណនីយ ដដែល បានលើកឡើងទៀតថា "ព្រះតេជគុណសូមព្រះមេត្តាចំណាយពេលយកចិត្តទុកដាក់សិក្សានិងបដិបត្តិត្រៃសិក្ខាឲ្យបានទៀងទាត់យ៉ាងមានសទ្ធាជឿជាក់និងទុកចិត្ត សូមព្រះមេត្តាកុំទាន់មកប្រោសញាតិញោមដោយការសំដែងធម៌ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទន់ជ្រាយនៅឡើយ”។ ព្រះតេជគុណដឹងទេ បុគ្គលមួយចំនួនកំពុងដណ្តើមប្រជាប្រិយនិងខ្ចីដៃព្រះអង្គដើម្បីលាភក្នុងអាមិសទាន។ សូមព្រះតេជគុណចាំថាព្រះអង្គលះបង់ការងារ មិត្តភ័ក្ត្រនិងប្រពន្ធកូនដើម្បីស្វែងរកព្រះសទ្ធម្ម ,សូមសេពគប់កល្យាណមិត្តជាបណ្ឌិត។

លោក Sothea Yonបានបន្ថែមថា "សូមព្រះតេជគុណចំណាយពេលដើម្បីព្យាបាលជំងឺទាំងផ្លូវកាយ និងផ្លូវចិត្តតាមរយៈធម្មោសថដោយមានត្រៃសិក្ខាជាគោលបដិបត្តិ,ព្រះតេជគុណនឹងបានជាសះស្បើយជាមិនខាន។ក្រាបនមស្សការដោយក្តីគោរពនិងសទ្ធា#ត្រៃសិក្ខា #ធម្មោសថ *** ត្រៃសិក្ខា មានបីគឺ #សីល #សមាធិ #បញ្ញា "។

ជុំវិញសំណេរខាង លើត្រូវបានអ្នកលេងបណ្ដាញសង្គមcommentនិង Share ដោយគាំទ្រគំនិតរបស់លោកជាច្រើន។ លោក Sothea Yon ត្រូវបានគេស្គា់ថា គឺជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ហើយលោកក៏ជា អតីតអ្នកបូសរៀនពីផ្លូវព្រះធម៌នេះ ជាង១០វស្សា និង ជា សាស្ត្រាចារ្យ ជំនាញទស្សនៈវិទ្យាព្រះពុទ្ធសាសនា ព្រះត្រៃបិដក អក្សរសិល្ប៍នៅ សាកលវិទ្យាល័យផងដែរ៕

អត្ថបទ៖ ស៊ុន ហួត