មិនទាន់បានមួយឆ្នាំផង បទ IDOl របស់ BTS ទទួលបានអ្នកមើលច្រើនដល់ម្លឹង!

  • 2019-07-11 01:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV បទ​ល្បី "IDOl" របស់ក្រុមបុរសល្បី BTS ទទួលបានអ្នកមើលរហូតដល់ ៥០០ លានដងក្នុងរយៈមិនដល់មួយឆ្នាំផង គិតមកត្រឹមថ្ងៃទី ១១ ខែកក្កដា។ វីដេអូចម្រៀងបទ IDOL នេះបានក្លាយជាបទទី ៥ ហើយដែលទទួលបានអ្នកចូលមើលច្រើនយ៉ាងនេះ។ វីដេអូនេះបានចេញកាលពីថ្ងៃទី ២៤ ខែ សីហា កាលពីឆ្នាំមុន។

MV ផ្សេងទៀតដែលទទួលបានអ្នកចូលមើលបានលើស ៥០០ លានដងរបស់ BTS នោះមានដូចជា៖ DNA “Fire” “Fake Love” និង “MIC Drop”។

ក្នុងនោះ ក៏មានវីដេអូចម្រៀងរបស់តារាចម្រៀងផ្សេងទៀតក៏ទទួលបានអ្នកមើលរហូតដល់ ៥០០ លានដងផងដែរដូចជា៖ ៣ បទរបស់ BLACKPINK និង ៣ បទទៀតរបស់ម្ចាស់បទ Gangnam Style របស់ PSY។

តោះ! យើងចូលមើលបទនេះទាំងអស់គ្នា៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម