ដល់ណាហើយ រឿងម្ចាស់ក្លឹប Man City ចង់ទិញក្លឹប មឿងថង ?
- 2019-07-11 02:37:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ណាហើយ រឿងម្ចាស់ក្លឹប Man City ចង់ទិញក្លឹប មឿងថង ?
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមកនេះ មានដំណឹងមកថាម្ចាស់ក្លឹប Manchester City មានបំណងចង់ទិញក្លឹប Muang Thong របស់ប្រទេសថៃ ដើម្បីចូលក្រោមសម្ព័ន្ធក្រុមហ៊ុន City Football Group (CFG)។
ឆ្លើយតបនឹងរឿងនេះដែរ ខាងក្លឹប Muang Thong ក៏មិនបដិសេធថាម្ចាស់ក្លឹប Man City ចង់ទិញយកក្លឹបពួកគេដែរ ព្រោះរឿងនេះគឺជាពិត។ តែអ្វីដែលអាចនិយាយបានពេលនេះ គឺក្លឹប Muang Thong មិនមែនសម្រាប់លក់នោះទេ។ SCG [the Siam Cement Group] គ្មានបំណងចង់លក់ក្លឹបបាល់ទាត់នេះឬចែកហ៊ុនទៅខាងក្រុមហ៊ុនដទៃទៀតឡើយ។ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ក្លឹបធំនៅលីគថៃនេះបាន។
បច្ចុប្បន្ននេះក្រុមហ៊ុនCity Football Group (CFG) បានទិញក្លឹបជាច្រើនមកហើយ មានដូចជា Man City , New York City (USA), Melbourne City (Australia), Girona (Spain), Yokohama F Marinos (Japan) និង Sichuan Jiuniu (China) ៕