រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងហេដ្ឋរចនាសម្ព័ន្ធ ខេត្តព្រះសីហនុ
- 2019-07-11 03:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងហេដ្ឋរចនាសម្ព័ន្ធ ខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឈនភាព នៃគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធ។ ការចុះពិនិត្យនេះប្រព្រឹត្តិទៅ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩។
សូមបញ្ជាក់ថា ផែនការមេគ្រប់គ្រងបណ្ដាញប្រព័ន្ធទឹកកខ្វក់ត្រូវបានសិក្សាចប់សព្វគ្រប់ ដោយមានស្ថានីយបូមសំខាន់ៗចំនួនបួនកន្លែងរួមមាន ស្ថានីយឆ្នេរឯករាជ្យ ស្ថានីយអូរសម្អាត (ជាប់សណ្ឋាគារសុខា) ស្ថានីយអូរសម្អាត និងស្ថានីយអូរឈើទាល។
បច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងសិក្សាគម្រោងលម្អិតក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីស្ថានីយទាំងនោះទៅកាន់អាងច្រោះទឹកកខ្វក់។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធមកពីប្រភពផ្សេងគ្នាត្រូវតែតបញ្ចូលគ្នាទៅតាមទីតាំង ដូចបានកំណត់នៅក្នុងផែនការមេ ដើម្បីបញ្ជូនទឹកកខ្វក់ទាំងនោះទៅកាន់អាងប្រព្រឹត្តិកម្ម។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ ចំពោះមន្ត្រីទទួលបន្ទុកទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងបានជំរុញឱ្យក្រុមហ៊ុនទាំងអស់ពន្លឿនការសិក្សាគម្រោងលម្អិតរបស់ខ្លួន ដើម្បីឈានដល់ការអនុវត្តនាពេលឆាប់នេះ។
ប្រភពព័ត៌មានពី វិបសាយក្រសួងសាធារណការ និងដឹកជញ្ជូន៖ ព័ត៌មានដើមនៅទីនេះ