​មក​មើល​អាហារ​​​​ឆ្ងាញ់ៗ​បុគ្គលិក ញ៉ាំ​​ Free នៅ​ក្រុមហ៊ុន​ Apple និង Facebook

  • 2019-07-11 06:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​កង់ទីន​ ឬ​ កន្លែង​ញ៉ាំ​អាហារ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មួយ​ចំនួន​ ​មាន​ទៅ​ដោយ​អាហារ​ឆ្ងាញ់ៗ​ដែល​អាច​​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ភោជនីយដ្ឋាន​​ល្អៗ​បាន ប៉ុន្តែ​ចំណុច​ខុស​​គ្នា​មួយ​គឺ​ Free (ឥត​គិត​ថ្លៃ)។ ចង់​ដឹង​ម្ហូប​អាហារ​​ទំនង​ឆ្ងាញ់​យ៉ាង​ណា​តាម​ដាន​ដូច​ខាង​ក្រោម៖

@ ​​Google ៖ ទីស្នាក់ការ​កណ្ដាល​របស់​ Google ស្ថិត​នៅ​ទីក្រុង​ New York សហរដ្ឋអាមេរិក​ ដែល​បុគ្គលិក​​មាន​ផ្ដល់​ជូន​អាហារ​​បី​ពេល​ឥត​គិត​ថ្លៃ។ អាហារ​មាន​ច្រើន​ជម្រើស​ដូច​ជា​ fast food (បឺហ្គឺរ,នំ​ដំឡូង...), អាហារ​សម្រន់​, ទឹក​ដោះ​គោ​ជូរ​កក និង ភេសជ្ជៈ​ជា​ដើម។

586705-650-1458113359-image586755-650-1458113359-google-food-service588105-650-1458113359-33429586155-650-1458113359-6839757721

@ Apple ៖ ទីស្នាក់ការ​កណ្ដាល​របស់​ Apple ស្ថិត​នៅ​ទីក្រុង​ Cupertino រដ្ឋ​ California។ កន្លែង​ញ៉ាំ​អាហារ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា​ Caffè Macs ដោយ​វា​មាន​ទីធ្លា​ទូលាយ​ ពោរ​ពេញ​ដោយ​ពន្លឺ​ថ្ងៃ​ និង​ផ្ដល់​ជូន​អាហារ​ឥត​គិត​ថ្លៃ​ដល់​បុគ្គលិក។ Caffè Macs មាន​បម្រើ​មុខ​ម្ហូប​​ ម៉ិកស៊ីកូ, អ៊ីតាលី, ជប៉ុន, អេស្ប៉ាញ​ និង​ បារាំង សម្រាប់​មុខ​ម្ហូប​ថ្ងៃ​ត្រង់។ ជា​ធម្មតា​នៅ​ពេល​ព្រឹក​តែង​មាន​ជា​បន្ទះ​, នំ​សូកូឡា, ទឹក​ផ្លែឈើ​ស្រស់, ការ៉េម​ច្រើន​មុខ និង​ បង្អែម​ជា​ច្រើន​ទៀត។ ម៉ឺនុយ​ម្ហូប​តែង​ប្ដូរ​ជានិច្ចកាល។

587355-650-1458113359-31CA015300000578-3473854-There_is_a_such_thing_as_a_free_lunch_Meals_here_are_also_partia-a-28_1457033229557586905-650-1458113359-img_01901587155-650-1458113359-img_0191587305-650-1458113359-31CA00FA00000578-3473854-Two_scoops_please_There_are_also_several_different_flavors_of_ge-a-32_1457033229769

@ Facebook ៖ ថ្មីៗ​នេះ​ Facebook បាន​ប្ដូរ​ការិយាល័យ​ទៅ​កាន់​ក្រុង​តូច​មួយ​ឈ្មោះ​ Menlo Park រដ្ឋ​ California ដែល​បុគ្គលិក​ទី​នោះ​អាច​ទទួល​ទាន​អាហារ​បី​ពេល​ដោយ​ឥត​គិត​ថ្លៃ​នៅ​កន្លែង​ញ៉ាំ​អាហារ​ឈ្មោះ​ Epic Cafe។ Epic Cafe តែង​ផ្ដល់​ជូន​អាហារ​បែប​អាមេរិក​ និង​ អាស៊ី​ ជា​ចម្បង។ សម្រាប់​ភ្ញៀវ​របស់​ក្រុមហ៊ុន​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​ Epic Cafe។

586055-650-1458113359-6847861457586205-650-1458113359-67373cf63c5075cdbefa5905f8aa56e7586255-650-1458113359-5bdece24d0b18ca9089b0a3476a49750587505-650-1458113359-3083787875

@ Dropbox ៖ Dropbox មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ San Francisco រដ្ឋ​ California ដោយ​មាន​​កង់ទីន​ឈ្មោះ​ Tuck Shop។ កង់ទីន​ដែល​មាន​ទំហំ​ប្រមាណ​ ៤០០ ម៉ែត្រ​នេះ​មាន​ផ្ដល់​ជូន​អាហារ​ច្រើន​ជម្រើស​គ្មាន​ដែន​កំណត់ ដោយ​​សុទ្ធ​ជា​ស្នាដៃ​របស់​ចុងភៅ​កំពូលៗ។

586505-650-1458113359-sunlit-cafe587055-650-1458113359-office-left587605-650-1458113359-10046099_395074

@ Twitter ៖ ទីស្នាក់ការ​កណ្ដាល​របស់​ Twitter មាន​ទីតាំង​​នៅ​តំបន់​ Market Square នៃ​ទីក្រុង San Francisco ដោយ​នៅ​ទី​នោះ​មាន​ផ្ដល់​ជូន​អាហារ​ឥត​គិត​ថ្លៃ​ដល់​បុគ្គលិក។ ម៉ឺនុយ​នៃ​អាហារ​ចែក​ចេញ​ជា​បី​​ដោយ​មាន​ជា​​ hashtag #comfort, #tenderloin និង​ @birdfeeder​​​​​​​​​​​​​​៕

587255-650-1458113359-twitter_headquarters_cafeteria587205-650-1458113359-twitter-office-8586305-650-1458113359-8125408532_9fe187ebe5_z-1587655-650-1458113359-1397087827-tour-inside-twitter-stylish-new-san-francisco-headquarters

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម