ស៊ុបភើឡេក បែកក្រោមភ្នែកចាញ់ការប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀន Rajadamnern
- 2019-07-12 04:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុបភើឡេក បែកក្រោមភ្នែកចាញ់ការប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀន Rajadamnern
ចន្លោះមិនឃើញ
អ្នកប្រដាល់ថៃ មកពីខេត្តបុរីរម្យ ស៊ូភើឡែក ខេតមូកៅ ប្រកួតចាញ់កីឡាករថៃ Rangkhao Wo.Sangpraphai នៅសង្វៀនរ៉ាចាដាំណឺន កាលពីយប់មិញនេះ (១១ កក្កដា)។
នៅក្នុងការប្រកួតនេះ កីឡាករទាំង២ បានតតាំងគ្នាពេញ ៥ទឹក ដោយ Superlek ព្យាយាមទាត់ ប៉ុន្តែ Rangkhao ដែលមានកម្ពស់ខ្ពស់ជាង ហាក់មានប្រៀប ជាពិសេសគឺក្បាច់ជង្គង់។ ជាលទ្ធផល ចៅក្រម បានដាក់ពិន្ទុឲ្យ Rangkhao ជាអ្នកឈ្នះខ្សែក្រវាត់ លើប្រភេទទម្ងន់ Super Featherweight (១៣០ផោន ឬជិត ៥៩គីឡូក្រាម)។
ចង់ដឹងថាការប្រកួតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមបញ្ជាក់ថា ក្រៅពីវ៉ៃនៅសង្វៀនរ៉ាចាដាំណឺនប៉ុណ្ណោះទេ ស៊ុបភើលែក ក៏កំពុងប្រឡូកក្នុងសង្វៀនធំជាងគេនៅអាស៊ី ONE Championship ផងដែរ ដោយធ្លាប់ប្រកួត ២ដង ឈ្នះទាំង២ដង ក្នុងនោះក៏មានជ័យជម្នះលើកីឡាករខ្មែរ ឡៅ ចិត្រា ផងដែរ៕