Manchester City លក់​ចេញ​ខ្សែ​បម្រើ​សំខាន់​ម្នាក់​ទៅ​ឲ្យ Everton

  • 2019-07-16 02:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Everton បាន​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​បម្រើ Fabian Delph ពី​ក្លឹប Manchester City ដោយ​​ផ្ដល់​កុងត្រា​រយៈពេល​៣​ឆ្នាំ។

កីឡាករ​វ័យ​២៩​ឆ្នាំ​ដែល​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​នៅ​កីឡដ្ឋាន Etihad Stadium ចូលរួម​ជាមួយ Everton ក្នុង​តម្លៃ​ខ្លួន​១០​លាន​ផោន។ Delph នឹង​​ទៅ​ចូលរួម​ជាមួយ​ក្រុម​កីឡាករ Everton ​ក្នុង​ជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ស្វីស។

អតីត​កីឡាករ​របស់​ក្លឹប Aston Villa ដែល​ធ្លាប់​បង្ហាញ​ខ្លួន​២០​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​​​ជា​សមាជិក​ធ្លាប់​ចូលរួម​លេង​នៅ World Cup និង​ថ្មី​ៗ​នេះ​នៅ Uefa Nations League។ Delph លេង​បាន​២២​ប្រកួត​​ក្នុង​រដូវ​កាល City ឈ្នះ​ពាន​ Premier League ២០១៧-១៨។ ប៉ុន្តែ​ឱកាស​របស់​គេ​នៅ​បន្ត​នៅ Man City ហាក់​មិន​មាន​ទៀត ក្រោយ​ក្លឹប​ទិញ​បាន Rodri ពី Atletico Madrid ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​៦០​លាន​ផោន៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ