ស៊េរី​រថយន្ត​ទំនើប​ៗ របស់​តារា​ល្បី​ៗ​ខ្មែរ​ច្រើន​នាក់ ដែល​ទើប​ផ្លាស់​ប្ដូរ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩

  • 2019-07-16 08:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើ​រស​និយម និយម​អ្វី​ៗ​ថ្មី​ប្លែក និង​ផ្សំ​នឹង​មាន​ធនធាន​គ្រប់​គ្រាន់​ផង គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ មាន​សិល្បករ សិល្ប​ការិនី​យើង​ច្រើន​នាក់​ណាស់ បាន​សាង​ភាព​ហ៊ឺហា​ផ្ទាល់​ខ្លួន​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ ឬ​ឡើង​ស៊េរី​រថយន្ត​រៀង​ខ្លួន ដោយ​ក្នុង​នោះ អ្នក​ខ្លះ​ហ៊ាន​ទិញ​រថយន្ត​មាន​តម្លៃ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ពួក​គេ​ទាំង​នោះ​មាន៖

១.ពេជ្រ សោភា ទិញ Porcher៖ សោភា ដែល​មាន​រថយន្ត Range Rover ពណ៌​ខ្មៅ​ស្រាប់ តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​នោះ បាន​ទិញ​រថយន្ត​ថ្មី​ថែម​១​គ្រឿង​ទៀត គឺ ម៉ាក Porsche ពណ៌​ស តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ​។ រថយន្ត​ទាំង​ពីរ​នាង ជិះ​ឆ្លាស់​គ្នា​។ នោះ​ជា ផ្នែក​មួយ​ពី​ការ​កើប​លុយ​ពី​ស្ពត​ពាណិជ្ជកម្ម​ធំ​ៗ​ជា​ច្រើន​ព្រម​ៗ​គ្នា​។ ក្រៅ​ពី​នេះ សោភា ក៏​បាន និង​កំពុង​កាក់​កប​ជាមួយ​មុខ​របរ​រក​ស៊ី​លក់​គ្រឿង Cosmetics ផងដែរ។

២.ករុណា ពេជ្រ៖ បាន​ទិញLexus 570 2017 ឡើង ២០១៩ មួយ​គ្រឿង​ជិះ និង​ទុក​ជា​កាដូ​សម្រាប់​ខ្លួន​ឯង។ លោក មិន​បាន​បង្ហើប​ពី​តម្លៃ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ខ្ទង់​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ជុំ​វិញ​ការ​ចាយ​លុយ​រាប់​សិប​ម៉ឺន​លើ​រថយន្ត​នេះ លោក ករុណា ពេជ្រ ក៏​ត្រូវ​មតិ​មួយ​ចំនួន​ដែរ​ថា ចាយ​លុយ​ខ្ជះខ្ជាយ​ខណៈ​ឪពុក​កំពុង​ឈឺ​ធ្ងន់​នៅ​ឡើយ។

ចំពោះ​បញ្ហា​នេះ អតីត​អ្នក​ចាត់​ការ​ផលិតកម្ម​ថោន បញ្ជាក់​ថា នោះ​ជា​លុយ​ដែល​បាន​ពី​ការ​លក់​ផ្ទះ​របស់​លោក​មួយ​កន្លែង។ លោក​បាន​បែងចែក​លុយ​នោះ ជា​៣ គឺ​មួយ​ចំណែក​ សម្រាប់​ទុក​ព្យាបាល​ឪពុក.. មួយ​ចំណែក​សម្រាប់​គ្រួសារ​ទាំង​មូល.. មួយ​ចំណែក​នេះ​ ដើម្បី​ខ្លួន​ឯង...ពោល​គឺ​មិន​ប្រើ​ប្រាស់​លុយ សម្រាប់​ទុក​ព្យាបាល​អ្នក​មាន​គុណ​នោះ​ទេ៕

៣.សួស វីស្សា៖ មិន​ចាញ់​មិត្ត​រួម​អាជីព​ប៉ុន្មាន គ្រាន់តែ​ចូលឆ្នាំ ​២០១៩ ភ្លាម សួស​ វី​សា​ ​បាន​ឡើង​ស៊េរី​ថ​យន្ត​ទំនើប​ម៉ាក Mazda ដ៏​ប្រណិត​មួយ​គ្រឿង ចំពោះ​តម្លៃ​ប្រមាណ​ជា​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក។ ក្រៅ​ពី​រថយន្ត​មួយ​គ្រឿង​នេះ សួស វីសា ត្រូវ​បាន​គេ​ដឹង​ថា ក៏​បាន​ទិញ​ផ្ទះ​វីឡា​មួយ​ដែរ​ជាមួយ​លោក ថមមី ជា​គូស្នេហ៍។ ផ្ទះ​នោះ គឺ​ពួក​គេ​ទុក​ជា​ទ្រនំ​ស្នេហ៍​របស់​ពួក​គេ ដោយ​គ្រោង​នឹង​រៀប​ការ​តាម​ប្រពៃណី​នា​ពេល​ខាង​មុខ​ឆាប់​ៗ។

៤. ម៉ូលីកា ៖ ​ជា​អ្នក​លក់​ជើង​មាន់​អនឡាញ ដែល​ត្រូវ​គេ​ពេបជ្រាយ ទី​បំផុត ម៉ូលីកា បាន​ផ្ដើម​ជីវិត​ទិញ lexus RX 450h ម៉ូលីកា ជិះ​យ៉ាង​រំភើយ កាល​ពី​ប៉ុន្មាន​ខែ​មុន។ រថយន្ត​តាម​សាមី​ខ្លួន​បញ្ជាក់ មាន​តម្លៃ​ជាង​៧ម៉ឺន​ដុល្លារ អាមេរិក​ឯណោះ។

៥. លី ឧត្ដម ទិញ Lexus RX330៖ តារា​សម្ដែង​ដែល​​មាន​ឈាមជ័រ​ជា​កូន​កាត់​ឥណ្ឌា លោក លី ឧត្ដម ដែល​ល្បី​ខាង​បញ្ចេញ​ភាព​ភាព​សិច​ស៊ី​លើ​បណ្ដាញ​សង្គម ​​ទើប​តែ​ឡើង​ស៊េរី​រថយន្ត​ទំនើប​១​គ្រឿង​ដែរ។ រថយន្ត​ដែល លោក លី ឧត្ដម ឡើង​តែ​ទិញ​នោះ គឺ​ម៉ាក​ឡិចស៊ីស RX330 ដោយ​លោក​បាន​ទិញ​ក្នុង​តម្លៃ​​៣២០០០ ដុល្លារ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម