ទូរសព្ទទម្លាក់ ១,៥(ម៉ែត្រ) មិនបែករបស់ Blackview លក់ធូរថ្លៃមែនទែន
- 2019-07-18 02:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទទម្លាក់ ១,៥(ម៉ែត្រ) មិនបែករបស់ Blackview លក់ធូរថ្លៃមែនទែន
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុនទូរសព្ទ Blackview បានដាក់លក់បញ្ចុះតម្លៃម៉ូឌែលចុងក្រោយ BV9600 ពាក់កណ្ដាលគឺ ២៦៩ ដុល្លារមកត្រឹម ១៩៩ ដុល្លារប៉ុណ្ណោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ២៦ ខែកក្កដា ២០១៩ តាមរយៈវិបសាយ Aliexpress ឬ បើចង់បានអាចរកនៅវិបសាយ Blackview ផ្លូវការ នៅទីនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រៅពីតម្លៃ គឺកម្រិតភាពធន់នៅលើទូរសព្ទដ៏ក្រាសមួយនេះ។ ស៊េរី BV9600 មាន ២ ម៉ូឌែលទៀតគឺ BV9600 និង BV9600 Pro។ ទោះជារូបរាងមិនសូវទាក់ទាញ ប៉ុន្តែសម្រាប់ BV9600 ផលិតមកជាមួយនឹងសំបកអាលុយមីញ៉ូមពិសេស ការពារការប៉ះទង្គិចខ្លាំងៗ ព្រមទាំងបំពាក់ដោយកម្រិតការពារជម្រាបទឹក IP68/IP69K ធន់នឹងទឹកបានជម្រៅ ១,៥(ម៉ែត្រ) រយៈពេល ៣០ នាទី។
លើសពីនេះទៀត ការតេស្តផ្លូវការដោយក្រុមហ៊ុនផ្ទាល់ បង្ហាញថា ទូរសព្ទប្រើឈីប MediaTek Helio P70 នេះ អាចធន់នឹងការទម្លាក់ពីរយៈកម្ពស់ ១,៥(ម៉ែត្រ)ដោយគ្មានបញ្ហាអ្វីទាំងអស់។ ចំណែកថាមពលថ្មទំហំ ៥៥៨០ មីលីអំពែម៉ោង(រស់បានមួយថ្ងៃពេញ) មានបច្ចេកវិទ្យាសាកថ្មលឿន។
ស្មាតហ្វូនដែលដំណើការដោយ Android 9.0 ចុងក្រោយបង្អស់នេះ មានជម្រើស RAM 4 GB និង 6GB មេម៉ូរីចាប់ពី 64GB ដល់ 128GB មានបង្កប់បច្ចេកវិទ្យាស្កេនផ្ទៃមុខដោះសោរ និងស្កេនក្រយៅដៃដោះសោរមកទាំងពីរតែម្ដង(ដោះសោរចំណាយពេលតែ ០,១ វិនាទីប៉ុណ្ណោះ)។ ឯកាមេរ៉ាវិញ កុំភ័យ! ថត Lowlight បានច្បាស់ណាស់ មិនចាញ់ស្មាតហ្វូនតម្លៃថ្លៃនោះទេ។
ចង់ដឹងច្បាស់អាចទស្សនាវីដេអូទាំងប៉ុន្មានខាងក្រោមនេះ៖