ប្រៀបធៀប​ស្ថិតិ Zidane និង Bale នៅ Bernabeu មួយ​ណា​ល្អ​ជាង?

  • 2019-07-23 03:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា Gareth Bale ខិតជិត​ចាកចេញ​ពី Real Madrid ខណៈ​មាន​ការ​ទាក់ទង​ពី​ក្លឹប​នៅ​ប្រទេស​ចិន។

Zidane មើល​ឃើញ​មិន​មាន​កន្លែង​សម្រាប់​ Bale នៅ​ក្នុង​ជួរ​កីឡាករ​របស់​លោក​ឡើយ ប៉ុន្តែ​តាម​ស្ថិតិ​បង្ហាញ​ថា កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​​នៅ​តែ​មាន​ប្រយោជន៍​ខ្ពស់ ប្រសិន​ជា​គេ​បន្ត​នៅ​កីឡដ្ឋាន Bernabeu។ ជា​ការ​ពិត​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣១​ប្រកួត​​​ Bale រក​បាន​​១០២​គ្រាប់​ឯណោះ​រយៈពេល​៦​រដូវ​កាល​កន្លង​មក។

បើ​ប្រៀបធៀប​​កាល​ Zidane លេង​នៅ Madrid រវាង​ឆ្នាំ២០០១​ដល់​២០០៦ លោក​​រក​បាន​តែ​៤៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​២២៧​ប្រកួត។ បើ​គិត​ពី​ចំនួន​បោះ​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​ទី (Assist) Zidane លើស Bale តែ​មួយ​គ្រាប់​គត់​ ពោល​លោក​បញ្ជូន​បាន​៦៦​គ្រាប់។

ក្រឡេក​ទៅ​មើល​ពាន​​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន Bale ធ្លាប់​ជួយ Real Madrid ឈ្នះ​១៤​ពាន ក្នុង​នោះ​មាន​ Champions League ៤ដង។ ឯ Zidane ធ្លាប់​ឈ្នះ​ពាន​តែ​៦​គត់​ជាមួយ​ក្លឹប។ យ៉ាងណាមិញ​រឿង​គួរ​ឲ្យ​កត់​សម្គាល់​​ពួក​គេ​ទាំង​ពីរ​លេង​ក្នុង​តំណែង​ខុស​គ្នា ដោយ Zidane បំពេញ​នៅ​តំបន់​កណ្ដាល ឯ Bale លេង​បម្រើ​ប្រយុទ្ធ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម