មិនចង់ឲ្យគេ Hack ចូលអានសារងាយៗ! មកដឹងពីកម្មវិធី End-to-End Encryption
- 2019-07-29 03:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យគេ Hack ចូលអានសារងាយៗ! មកដឹងពីកម្មវិធី End-to-End Encryption
ចន្លោះមិនឃើញ
អ្នកប្រហែលជាធ្លាប់លឺហើយថា កម្មវិធីមួយចំនួនដូចជា Viber បានប្រើបច្ចេកវិទ្យា End-to-End encryption ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងច្បាស់អំពីលក្ខណៈពិសេសរបស់វាឡើយ។ ថ្ងៃនេះ Sabay នឹងបង្ហាញថា មុខងារនេះមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះការសន្ទនាតាមអេឡិចត្រូនិករបស់អ្នក។
End-to-End Encryption មានលក្ខណៈពិសេសត្រង់ថា មានតែអ្នកផ្ញើសារ និងអ្នកទទួលទេ ដែលអាចអានសារនោះបាន។ មានន័យថា ពេលអ្នកផ្ញើសារ សាររបស់អ្នកនឹងក្លាយទៅជាកូដ ដែលអ្នកនៅកណ្តាលដូចជា ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមហ៊ុនផ្ញើសារផ្ទាល់ ឬក៏ server មិនអាចអានបានឡើយ ហើយសារនោះនឹងប្រែមកធម្មតាវិញ សម្រាប់តែអ្នកទទួលប៉ុណ្ណោះទើបអាចអានបាន។
ផ្ទុយទៅវិញ បើអ្នកប្រើប្រាស់កម្មវិធីដែលគ្មាន End-to-End Encryption ទេ សាររបស់អ្នកនឹងមិនបម្លែងទៅជាកូដ ពេលដល់ serverឡើយ ហើយក្រុមហ៊ុនទាំងនោះអាចមើលឃើញនូវអ្វី ដែលអ្នកបានសរសេរ។
ការមិនមានបច្ចេកវិទ្យានេះនៅលើកម្មវិធីដែលអ្នកប្រើ មិនមែនមានន័យថា គណនីរបស់អ្នកត្រូវគេ hack ឬ អាចអានតាមចិត្តឡើយ។ End-to-End Encryption ដើរតួជាស្រទាប់មួយទៀតសម្រាប់ការពារសាររបស់អ្នកមិនឲ្យជនទី ៣ មើល។ ឧទាហរណ៍ជាក់ស្តែង៖ ពេលអ្នកផ្ញើសារជាមួយមិត្តភក្ដិរបស់អ្នកក្នុង messenger និយាយអំពី laptop ណាមួយដែលអ្នកស្រឡាញ់ចង់បាន បន្ទាប់ពី chat ហើយ ពាណិជ្ជកម្ម laptop នឹងចាប់ផ្តើមលោតលើ Facebook និង Messenger របស់អ្នក។ ដូច្នេះកម្មវិធី messenger គឺបានតាមដាន និងអានការសន្ទនារបស់អ្នក។ វាធ្វើឲ្យអ្នកបាត់បង់នូវភាពជាឯកជន ឬ ម្ចាស់ការទៅលើសាររបស់យើង ព្រោះអ្វីៗដែលអ្នកសរសេរត្រូវអ្នកទី ៣ លួចអាន ដោយសម្ងាត់។
ដូចនេះហើយ បើអ្នកមានអារម្មណ៍ថា កម្មវិធីដែលអ្នកប្រើប្រាស់សព្វថ្ងៃ ពុំនូវជាមានសុវត្ថិភាព អ្នកអាចងាកមកប្រើប្រាស់កម្មវិធី ដែលមានបច្ចេកវិទ្យានេះ។ កម្មវិធី ២ ដែលមានមុខងារនេះហើយមានអ្នកប្រើប្រាស់ច្រើនមានដូចជា Viber និង Whatsapp ។ អ្វីដែលយើងគួរកត់សម្គាល់នោះគឺ Whatsapp ត្រូវបានទិញដោយ Facebook ដូច្នេះហើយ Facebook ក៏អាចចូលមើល ឬយកទិន្នន័យពីយើងផងដែរ។ ចំពោះ Viber វិញយើងអាចនិយាយបានថាជាកម្មវិធីដែលមានសុវត្ថិភាពបំផុតសម្រាប់ការធ្វើទំនាក់ទំនងទៅកាន់អ្នកដទៃ ថែមទាំងមាន Stickers ស្អាតៗ cute cute ជាអក្សរខ្មែរសម្រាប់អ្នកប្រើប្រាស់ផងដែរ៕
ចុចទីនេះដើម្បី Download Sticker ខប់ៗទាំងនោះ។
ដើម្បីទទួលឲ្យកាន់តែច្បាស់អាចចូលទន្សនាវីដេអូនេះ៖