រំភើបមែន! មូលនិធិអន្តរជាតិមួយ ចេញលុយគាំទ្រចម្រៀង Original របស់ខ្មែរ
- 2019-07-29 04:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបមែន! មូលនិធិអន្តរជាតិមួយ ចេញលុយគាំទ្រចម្រៀង Original របស់ខ្មែរ
ចន្លោះមិនឃើញ
The Hard Rock Heal Foundation ជាមូលនិធិអន្តរជាតិមួយ ដែលបានសហការគ្នាជាមួយ ភោជនីយដ្ឋាន The Hard Rock Cafe ដើម្បីជួយជាផ្នែកមួយដល់តន្ត្រីករអោយមានលទ្ធភាព និងទឹកចិត្តក្នុងការធ្វើបទចម្រៀងបន្តទៀត។ ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ មូលនិធិខាងលើបានធ្វើការឧបត្ថម្ភដល់កម្មវិធីបណ្ដុះបណ្ដាលអ្នកចម្រៀងជំនាន់ថ្មីមួយរបស់ខ្មែរ ជាមួយចំនួនទឹកប្រាក់សរុប ៥០០០ ដុល្លារ។
កម្មវិធីនោះមានឈ្មោះថា The Sound Initiative ដែលបណ្ដុះបណ្ដាល និងលើកស្ទួយដល់តន្ត្រីករខ្មែរដែលមានសមត្ថភាពនិពន្ធចម្រៀង ធ្វើបទភ្លេង និងច្រៀងដោយខ្លួនឯង។ ថវិកាទាំងនោះ ត្រូវបាននាំយក និងផ្ដល់ជូនដោយផ្ទាល់តាមរយៈភោជនីយដ្ឋាន Hard Rock Cafe Phnom Penh ដែលជាដៃគូរសហការមួយ ក្នុងចំណោមអ្នកសហការជាច្រើនទៀតជុំវិញពិភពលោក។
លោក Kellie Brown អ្នកគ្រប់គ្រងរបស់ Global Philanthropy for Hard Rock International បាននិយាយថា៖ "នេះជាកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីលើកស្ទួយតន្ត្រី និងជាជំនួយប្រចាំឆ្នាំ ដែលផ្ដល់ឱកាសអោយក្រុមHard Rock ដែលជាមូលនិធិសប្បុរសធម៌មួយនៅក្នុងសហគមន៍"។
លោក Laura Baker ជានាយកគ្រប់គ្រងនៅ The Sound Initiative ក៏បាននិយាយថា៖ "ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាដៃគូជាមួយម៉ាកល្បីល្បាញទូទាំងសកលលោក និងដៃគូសប្បុរសធម៌ Hard Rock Heal Foundation។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ Heard Rock Heals សម្រាប់ការបរិច្ចាគសប្បុរសធម៌ចំនួន ៥០០០ ដុល្លារ ដែលនិងផ្ដល់ជូនទៅអោយកម្មវិធីបណ្ដុះបណ្ដាលតន្ត្រី ដើម្បីគាំទ្រសិល្បៈ កវីវ័យក្មេងដែលកំពុងតែលេចធ្លោនៅប្រទេសកម្ពុជា។ ហើយក៏បានថ្លែង អំណរអរគុណដល់អ្នកចូលរួមទាំងអស់ក្នុងការអភិវឌ្ឍនភាពជាដៃគូនេះ និងសម្រាប់ការ គាំទ្រដ៏អស្ចារ្យរបស់ក្រុមហ៊ុន Heard Rock Café រាជធានីភ្នំពេញ។
មូលនិធិ The Hard Rock Heals Foundation បានចុះបញ្ជីជាអង្គការសប្បុរសធម៌ និងត្រួតពិនិត្យរាល់សកម្មភាពមនុស្សធម៌សម្រាប់អង្គការ Hard Rock International។ នៅក្នុងឆ្នាំ ២០១៩ មូលនិធិខាងលើមានគម្រោងបរិច្ចាគថវិកាសរុបចំនួន ២៥០ ០០០ ដុល្លារដល់សប្បុរសជនក្នុងតំបន់ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាក់ទង នឹងតន្ត្រីរបស់ពួកគេ៕