មិន​ចង់​យក​លុយ​ទិញ​របស់​ខុស! មក​ដឹង​វិធី​រើស​នាឡិកា​ឲ្យ​សម និង​ចំណេញ​

  • 2019-08-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើការ​ពេញ​មួយ​ខែ​ តែង​តែ​ចង់​ឲ្យ​កាដូ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។​ អ្នក​ខ្លះ​ជ្រើស​រើស​ទិញ​នាឡិកា​ ព្រោះ​ជា​គ្រឿង​លម្អ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មើល​ទៅ​ថ្លៃ​ថ្នូរ​ ឡើង​កូដ​បាន​សឹង​តែ​មិន​ចាំ​បាច់​ពាក់​គ្រឿង​អលង្ការ​ថ្លៃ​ៗ​ស្អេក​ស្កះ​ផង។​ តែ​គួរ​ជ្រើស​នាឡិកា​បែប​ណា​ទើប​ស័ក្តិ​សម​នឹង​ខ្លួន​យើង?​   ១. ទំហំ​កដៃ​  

  • ក​ដៃ​តូច :​ គួរ​តែ​ជ្រើស​មុខ​នាឡិកា​តូច​ រាងមូល​ មិន​គួរ​ប្រើ​មុខ​ជ្រុង​ទេ​ ព្រោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ក​ដៃ​លោក​អ្នក​មើល​ទៅ​កាន់​តែ​តូច​ថែម​ទៀត។​
  • ក​ដៃ​ធំ :​ ដៃ​ធំ​សំណាង​ជាង​អ្នក​កដៃ​តូច​ត្រង់​ថា​ ពាក់​អី​ក៏​បាន​ដែរ​ មិន​សូវ​រើស​ច្រើន​ទេ​ ចង់​មូល​ឬ​ជ្រុង​ក៏​ស្អាត​ដែរ។​

២. ខ្សែ​នា​ឡិកា​

  • ខ្សែ​ស្បែក​ : ពាក់​ស្រួល​ តែ​ពេល​ត្រូវ​ទឹក​អាច​នឹង​ធុំ​ក្លិន​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ហេតុ​នេះ​អាច​ត្រូវ​មើល​ថែ​ជា​ពិសេស​បន្តិច។​
  • ខ្សែ​ដែក​ : ខ្សែ​ដែល​ធ្វើ​ពី​ Stainless​ Steel​ ធន់​រឹងមាំ​បាន​យូរ​ ស័ក្តិសម​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​លេង​កម្សាន្ត​ ត្រូវ​ទឹក​ត្រូវ​ភ្លៀង​បាន​ គ្រាន់​តែ​រាង​ធ្ងន់​បន្តិច។​
  • ខ្សែ​នីឡុង​ : ជាប់​ធន់​ ស្រួល​មើល​ថែ​សម្អាត​ តែ​អាច​កកិត​ស្បែក​បន្តិច។​
  • ខ្សែ​ជ័រ​ : ស្រាល​ស្រួល​ពាក់​ ត្រូវ​ទឹក​ត្រូវ​ភ្លើង​បាន​ ហើយ​ស្អាត​ទៀត​ គ្រាន់​តែ​ឆាប់​ប្រឡាក់​បន្តិច​ បើ​ជា​ពណ៌​ស​វិញ​ពិបាក​សម្អាត​ណាស់។​

៣. សម្បុរ​ស្បែក​របស់​យើង​  

  • សម្បុរ​ខ្មៅ​ស្រអែម : ជា​សម្បុរ​របស់​ជនជាតិ​ខ្មែរ​ភាគ​ច្រើន។​ ពណ៌​ដែល​ស័ក្តិសម​គឺ​ ពណ៌​ត្នោត​ក្រហម​ ពណ៌​ផ្កា​ឈូក​ក្រម៉ៅ​ ពណ៌​ខៀវ​ផ្ទៃ​មេឃ​ជា​ដើម។​

  • សម្បុរ​ស្រអែម :​ គួរ​ប្រើ​នាឡិកា​ពណ៌​កណ្ដាល​ៗ​មិន​ឆើត​ពេក​ មិន​ស្រាល​ពេក​ដូច​ជា​ពណ៌​ ទឹកស្ករ​ ពណ៌​ស្វាយ​ ពណ៌​បៃតង​ចាស់​ ពណ៌​ប្រផេះ​ ព្រោះ​នឹង​ជួយ​លើក​សម្បុរ​លោក​អ្នក​បាន។​

  • សម្បុរ​ស​ផ្កា​ឈូក​ ឬ​ស​លឿង : គួរ​ប្រើ​ពណ៌​ស្រាល​ដូច​ជា​ពណ៌​ស​ ពណ៌​សូកូឡា​ស្រាល​ ពណ៌​ផ្ទៃ​មេឃ​ស្រាល​ ពណ៌​មាស​ នឹង​ជួយ​លើក​សម្រស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​សង្ហារ​ថែមទៀត។​

  • សម្បុរ​ស​ស្លេក :​ គួរ​ប្រើ​នាឡិកា​ពណ៌​ឆើត​ ឬ​ដិត​ខ្លាំង​ដូច​ជា​ ពណ៌​ទឹក​ប៊ិច​ចាស់​ ក្រហម​ចាស់​ ពណ៌​ត្នោត​ស្រស់​ ពណ៌​ទឹក​មាស​ (Rose​ Gold)​ ព្រោះ​នឹង​ជួយ​លម្អ​ស្ទីល​ការ​តែង​ខ្លួន​របស់​អ្នក​បាន​ច្រើន​ បើ​ទោះ​ស្លៀក​ពាក់​ធម្មតា​ក៏​ដោយ។​

៤. នាឡិកា​ដើរ​ទ្រនិច​ឬ​នាឡិកា​លោត​លេខ​

  • នាឡិកា​ដើរ​ទ្រនិច​(Analog)​ ស័ក្តិសម​សម្រាប់​អ្នក​ចូលចិត្ត​ស្ទីល​ក្លា​សិក។​

  • នាឡិកា​លោត​លេខ​(Digital)​ សម្រាប់​អ្នក​ទាន់​សម័យ​ ចូលចិត្ត​មើល​លេខ​ច្បាស់​ៗ។​

៥. នាឡិកា​ដែល​សម​នឹង​វ័យ​  

  • វ័យ​សិក្សា​រៀន​សូត្រ​គួរ​ប្រើ​នាឡិកា​បែប​លោត​លេខ​ ដែល​ផ្ដល់​ភាព​ទាន់​សម័យ​ មើល​ទៅ​ស្រស់​ស្រាយ​សម​នឹង​វ័យ។​

  • សម្រាប់​អ្នក​ធ្វើការ​ គួរ​រើស​នាឡិកា​ដែល​មាន​រចនាបថ​បែប​ប្រណិត​ មើល​ទៅ​ថ្លៃថ្នូរ​សម​ឋានៈ។​

ឥលូវនេះ Versus​ Versace​ និង​ Nautica​ មាន​កម្មវិធី​ប្រូម៉ូសិន​ពិសេស​បញ្ចុះ​តម្លៃ​ដល់​ទៅ​ ៦០%​ លើ​ប្រភេទ​ខ្សែ​ដាំ​ត្បូង,​ ខ្សែ​ដែក​ទឹក​ប្រាក់,​ ទឹក​មាស​ Rose​ Gold​ និង​ជ័រ​ទន់​ស្វិត​មាំ​ជា​ច្រើន​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ ១៥​ខែ​សីហា​ ២០១៩៕

លោក​អ្នក​អាច​ស្វែង​រក​បាន​នៅ​សាខា​ខាង​ក្រោម​ដូច​ជា ៖​

  • Watch Empire​ ស្ទឹង​មាន​ជ័យ​ ជាន់​ផ្ទាល់​ដី​ ទល់​មុខ​ Lucky​ Super​ Market​ ទាក់​ទង​ទូរស័ព្ទ​លេខ​ ០៩៥​៨៥១​ ០០០​
  • Watch​ Empire​ សូរិយា​ ជាន់ទី២​ នៅ​ទល់​មុខ​ Lotteria​ Burger​ ទាក់ទង​ទូរស័ព្ទលេខ​ ០៧៨​ ៨៥១​ ០០០​
  • Watch​ Empire​ នៅ​ផ្សារ​ទំនើប​ Aeon 2​ (សែនសុខ)​ ជាន់​ទី​១​ ទាក់ទង​ទូរស័ព្ទ​លេខ​ ០៨១​ ៨៥១​ ០០០​ Versus​ Versace​ &​ Nautica​ នៅ​ផ្សារ​ទំនើប​ The​ Olympia​ Mall​ ជាន់​ផ្ទាល់​ដី​ ទាក់ទង​ទូរស័ព្ទ​លេខ​ ០៨៧​ ៨៥១​ ០០០​
  • Watch​ Empire​ នៅ​ខេត្ត​សៀមរាប​ ផ្ទះលេខ​ ១១E0​ ផ្លូវ​ជាតិ​លេខ​ ៦​ (នៅ​កាច់​ជ្រុង​ស្តុប​សណ្ឋាគារ​ សុខា​និង​ត្រីកោណ​មាត្រ​ ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម)​ ទាក់ទង​ទូរស័ព្ទលេខ​ ០៩៥​ ៨៨៨​ ៨៥០​

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ៖​ ០១០​ ៨៥​ ១០០០​

អត្ថបទ៖ Sokchea Heng