​ក្រៅពី​អេក្រង់​លាត​ពេញ​ ​និង​​កា​ម៉េ​រ៉ា​បង្កប់​ក្នុង​អេក្រង់​ Oppo សួរថា​តើ​ចង់បាន​អី​ទៀត​?

  • 2019-08-01 10:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រៅពី​អេក្រង់​លាត​ពេញ​ ​និង​កា​ម៉េ​រ៉ា​បង្កប់​ក្នុង​អេក្រង់​!​ ​តើ​អ្នក​ចង់បាន​អី​ទៀត​?​ ​នេះ​ជា​ឃា្ល​មួយ​ដែល​ ​OPPO​ ​តែងតែ​សួរ​អ្នកគាំទ្រ​របស់​ខ្លួន​ ​និង​ ​បំពេញ​នូវ​អ្វី​ដែល​ជាតម្រូវការរបស់អតិថិជនចង់បាន​។

ស្មាតហ្វូន Oppo បំ​ពាក់​អេក្រង់​ ​Waterfall

កាលពី​ថ្ងៃទី​ ​២៩​ ​ខែកក្កដា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្រុមហ៊ុន​ ​OPPO​ អាច​ធ្វើ​បាន​ហើយ​​ ដោយ​បាន​បង្ហាញ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​មាន​រាងកោង​នៅ​សងខាង​គែម​ ​ដែល​កោង​រហូតដល់​ ​88​ ​ដឺក្រេ​ ​និង​មិន​មាន​ប៊ូតុង​នៅ​សងខាង​ឡើយ​ ​ដើម្បី​បង្ហាញ​ពី​ភាព​ជឿនលឿន​របស់​ពួកគេ​ ​ទៅកាន់​មហាជន​ ​ចំពោះ​ការស្វែងរក​នូវ​ទម្រង់​ថ្មី​មួយទៀត​នៃ​ស្មា​ត​ហ្វូ​នដ៏​អស្ចារ្យ​នា​ពេល​អនាគត​។​

ស្មាតហ្វូន Oppo បំ​ពាក់​អេក្រង់​ ​Waterfall

ម្ដង​នេះ​ ​Oppo​ ​លេង​ម៉ូដ​អេក្រង់​ស្ទើរតែ​ពេញ​គែម​ ​១០០​%​ ​តែម្តង​(​៩៣,៨​%​)​ ​ថែមទាំង​មាន​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ ​ដូច​កាល​បាន​បង្អួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​MWC​ ​នៅ​ទីក្រុង​សៀងហៃ​ដូច្នោះ​ដែរ​​។​ ​អេក្រង់​កោង​ដ៏​ស្រស់​ស្អាត​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ឲ្យ​ឈ្មោះថា​ ​Waterfall​ ​Screen​ ​ដោយមាន​គែម​លើ​ ​និង​គែម​ក្រោម​ស្ទើ​តែ​បាត់​តែម្តង​ ​មិនធ្លាប់​មាន​។​

​លោក​ ​Brian​ ​Shen​ ​ជា​អនុប្រធាន​ក្រុមហ៊ុន​ ​Oppo​ ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​នៅ​លើ​បណ្តាញ​សង្គម​ ​Weibo​ ​ដោយ​បញ្ជាក់​ថា​អេក្រង់​ថ្មីនេះ​ ​ប្រើ​បន្ទះ​អេក្រង់​តូចជាង​បន្ទះ​​អេក្រង់​របស់​ស៊េរី​ ​Oppo​ ​Find​ ​X​ ​ទៅទៀត​ ​ប៉ុន្តែ​គួរឲ្យ​ស្តាយ​យើង​មិនបាន​ឃើញ​ខ្នង​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ននោះ​ឡើយ​ ​ប្រហែលជា​ ​OPPO​ ​ទុក​ ​Surprise​ ​ទៀតហើយ​។​

​លោក​បាន​ឲ្យដឹង​ទៀត​ថា​ ​ស្មា​ត​ហ្វូ​នដែ​លបំ​ពាក់​អេក្រង់​ ​Waterfall​ ​នេះ​ ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំក្រោយ​ ​ហើយ​វា​កាន់តែ​ធ្វើឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តង​ទៀត​ ​បន្ទាប់ពី​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ ​បាន​រៀបចំ​ជោគជ័យ​។​

ស្មាតហ្វូន Oppo បំ​ពាក់​អេក្រង់​ ​Waterfall

​សូម​បញ្ជាក់​ថា​ ​OPPO​ ​គឺជា​ក្រុមហ៊ុន​ដែល​ធ្លាប់​មានបទពិសោធន៍​ក្នុង​ការស្រាវជ្រាវ​ ​ការបង្កើត​ថ្មី​សម្រាប់​គំនិត​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​ ​ចាប់តាំង​ពី​ម៉ូ​ឌែល​ ​X903​ ​ដែល​ជា​ស្មា​ត​ហ្វូ​នដំ​ណើរ​ការ​ដោយ​ប្រព័ន្ធ​ ​Android​ ​ដំបូង​គេ​បង្អស់​ចាប់តាំងពី​ឆ្នាំ ២០១១ មក​ម៉្លេះ​ ​ហើយ​ទស្សនៈ​ក្នុង​ការស្វែងរក​ទិសដៅ​អនាគត​របស់​ស្មា​ត​ហ្វូ​ន​ ​ត្រូវ​បាន​ក្លាយជា​គោលដៅ​ចុងក្រោយ​សម្រាប់​ក្រុម​ផលិតករ OPPO​៕​

ស្មាតហ្វូន Oppo បំ​ពាក់​អេក្រង់​ ​Waterfall

អត្ថបទ៖ រក្សា