FIFA សម្រេច​បន្ថែម​ចំនួន​ក្រុម​ក្នុង​ World Cup នារី​ឆ្នាំ២០២៣ ក្រោយ​មាន​សន្ទុះ​ខ្លាំង

  • 2019-08-01 12:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ក្រុម​ប្រឹក្សា FIFA បាន​សម្រេច​ដោយ​ឯកច្ឆន្ទ​ថា នឹង​បន្ថែម​ចំនួន​ក្រុម​ពី ២៤​ប្រទេស​ ទៅ ៣២​ប្រទេស​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភពលោក​ឆ្នាំ២០២៣។

ការ​បន្ថែម​ចំនួន​ក្រុម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ព្រឹត្តិការណ៍ World Cup នារី​ ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង​មាន​ភាព​ជោគជ័យ​ខ្លាំង ដោយ​មាន​ទស្សនិកជន​រាប់ម៉ឺន​នាក់​ទៅ​ទស្សនា​ដល់​កីឡដ្ឋាន និង​មនុស្ស​រាប់​លាន​នាក់​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន FIFA។

សហរដ្ឋអាមេរិក​ឈ្នះពាន​បាល់ទាត់​នារី​ពិភពលោក​កាល​ពី​ខែកក្កដាកន្លង​ទៅ

លើសពីនេះទៀត ការ​ដាក់ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup នារី​នៅ​ឆ្នាំ​២០២៣ ក៏​មាន​ការ​កើនឡើង​លើស​ពី​ព្រឹត្តិការណ៍​ឆ្នាំ​មុនៗ ដែរ ដោយ​មាន​ប្រទេស​រហូត​ដល់​ទៅ ៩​ ឯណោះ​សម្រុក​ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍​បាល់ទាត់​នារី​ធ្វើ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩១ ដោយ​មាន ១២​សមាគម​បាល់ទាត់​ (ប្រទេស) ចូល​រួម ហើយ​ក្រោយ​មក​ដំឡើង​មក​ ១៦​ក្រុម នៅ​ឆ្នាំ​១៩៩៩ និង​២៤​ក្រុម នៅ​ឆ្នាំ២០១៥៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី