Rolls-Royce ​ផលិត​​ឡាន​​​សម្រាប់​​​សេដ្ឋី​ៗ​​ ចុះ​​ប្រាក់​​ចំណូល​​បុគ្គលិក​​វិញ​​បាន​ប៉ុន្មាន?

  • 2019-08-05 06:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ Rolls-Royce ជាក្រុមហ៊ុន​ផលិត​​រថយន្ត​​សម្រាប់​សេដ្ឋី​​ ដែល​មាន​ទឹក​ប្រាក់​វាល់​លាន តែ​ប្រហែល​មិន​បាន​ដឹង​ទេ​ថា ​​បុគ្គលិក​ក្រុមហ៊ុន​ដ៏​ល្បី​​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ។

ខាង​ក្រោម​គឺ​ជា​ប្រាក់​ចំណូលជា​មធ្យម​ដែល​បុគ្គលិក​ក្រុមហ៊ុន​ Rolls-Royce សាខា​អាមេរិក​ខាង​ជើង​អាច​រក​បាន​ក្នុង​មួយ​ឆ្នាំ​ បើ​យោង​តាម​ទិន្នន័យ​របស់​​វិបសាយ​ PayScale៖

-វិស្វករ​អេឡិចត្រូនិក៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៧៧ ៨២២ ដុល្លារ

-​​​​​​​​​វិស្វករ​ជាន់​ខ្ពស់​ផ្នែក​អេឡិចត្រូនិក៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ១១០ ២០៥ ដុល្លារ

-វិស្វករ​ផ្នែក​គ្រឿង​ម៉ាស៊ីន៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៧៣ ២៤៧ ដុល្លារ

-វិស្វករ​ជាន់​ខ្ពស់​​ផ្នែក​គ្រឿង​ម៉ាស៊ីន៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៩៣ ៤៤១ ដុល្លារ

-វិស្វករ​​ផ្នែក​ផលិត៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៧៨ ០៩៨ ដុល្លារ

-វិស្វករ​ផ្នែក​​​រូបធាតុ៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៨២ ១០៣ ដុល្លារ

-វិស្វករ​ផ្នែក​រចនា​គ្រឿង​ម៉ាស៊ីន៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៦៦ ០១១ ដុល្លារ

-អ្នក​បច្ចេកទេស​ផ្នែក​​ជួស​ជុល៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៥០ ៩០១​ដុល្លារ

-វិស្វករ​ផ្នែក​ Software៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៧១ ១១០​ដុល្លារ

-វិស្វករ​ផ្នែក​តេស្ត៖ ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ ៧១ ១៦០ដុល្លារ​​

ប្រភព៖ PayScale​​​​​​

អត្ថបទ៖ សុខហេង