ប៊ិច S-Pen នៅលើ Note 10 ដូចដំបងវេទមន្តអីចឹង!

  • 2019-08-08 01:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ S-Pen ជំនាន់ថ្មី ដែលមកព្រមគ្នាជាមួយ Note 10 និង Note 10+ មានលក្ខណៈពិសេសជាច្រើនដូចជា ចុចបញ្ជាវីដេអូលើ YouTube ចុចថតរូប ប្រើប្រាស់ជាមួយនឹងកម្មវិធី Microsoft Office និងជាច្រើនផ្សេងៗទៀត។

តែអ្វីដែលលើសពីនោះទៀត វាអាចបញ្ជាលើមុខងារផ្សេងៗ ក្នុងកាមេរ៉ា ដោយមិនចាំបាច់ប៉ះអេក្រង់ ហាក់ដូចជាដំបងវេទមន្តមួយដែលអាចបញ្ជាបានតាមចិត្ត។

ប៊ិច S-Pen នៅលើ Note 10

សម្រាប់តម្លៃវិញ Note 10 និង Note 10+ គឺ

  • Galaxy Note 10 គឺ ៩៤៩ ដុល្លារ សម្រាប់ជម្រើស RAM 8GB មេម៉ូរី 256GB
  • Galaxy Note 10+ គឺ ១០៩៩ ដុល្លារ សម្រាប់ជម្រើស RAM 12GB មេម៉ូរី 256GB ឯមេម៉ូរី 512GB តម្លៃលើស ១០០ ដុល្លារទៀត

ប្រភព៖ E!news   ប្រែ​សម្រួល៖ រក្សា