ភោជនីយដ្ឋានល្បីម្ហូបឆ្ងាញ់សម្រាប់អ្នកស្រឡាញ់សុខភាព មាននៅទួលគោកហើយ

  • 2019-08-09 07:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពីម្សិលមិញ​នេះ​ ភោជនីយដ្ឋាន ផាក​កាហ្វេ​ ដែល​ជា​ហាង​អាហារ​សុខភាព​គ្មាន​ប៊ីចេង ល្បី​ឈ្មោះ​នៅ​កម្ពុជា​ បាន​បើក​សម្ពោធ​សាខា​ថ្មី​ទី​ ១៧​ របស់​ខ្លួន​ក្នុង​តំបន់​ទួល​គោក គឺ នៅ​កែង​ផ្លូវ​ ៥១៦​ និង​ផ្លូវ​ ៣១៧​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ (អតីត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនាគារ​អេស៊ីលីដា​ (ក្បែរ​ TK Avenue)។​

ចាប់កំណើត​តាំង​ពី​ឆ្នាំ ២០០៤ ផាក​ កាហ្វេ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភោជនីយដ្ឋាន​សុខភាព​មួយ​ដែល​ជាទី​ពេញនិយម​ជា​ខ្លាំង​ មិន​ថា​ក្នុង​ចំណោម​អ្នក​ធ្វើការ ឬ អ្នក​ជំនួញ​នោះ​ទេ។​ ភោជនីយដ្ឋាន​ខ្មែរ​មួយ​នេះ​បាន​ឈរ​ជើង​រឹងមាំ​ក្នុង​ទីផ្សារ ជាមួយ​​ចំណុច​ពិសេស​ជាងគេ​ដោយ​អាច​រក្សា​រសជាតិ​ម្ហូប​ឆ្ងាញ់​ពិសារ​ ដោយ​មិន​ប្រើ​ប៊ីចេង អាហារ​ចម្អិន​មាន​ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព​ត្រឹម​ត្រូវ និង​រក្សា​តម្លៃ​សមរម្យ​សម្រាប់​អ្នក​ទីក្រុង​ថែម​ទៀត​ផង។​

“ បើ​យើង​មាន​អ្វី​ដែល​ប្លែក​គេ​ មាន​គុណភាព​ ផ្ដល់​សេវាកម្ម​ល្អ​ និង​តម្លៃ​ដែល​អាច​ទទួល​យក​បាន​ ខ្ញុំ​ជឿ​ថា​យើង​នៅ​តែ​អាច​ឈរ​ជើង​បាន។ ក្រៅ​ពី​យើង​មាន​ម្ហូប​ល្បី​ប្រចាំ​ហាង​ ដូចជា​ មី​ទា​ខ្វៃ​ទឹកឃ្មុំ កាហ្វេ​ភ្នំពេញ និង​គុយទាវ​ភ្នំពេញ យើង​តែង​ប្រឹង​បង្កើត​មុខ​ម្ហូប​ថ្មី​ៗ​ជា​ប្រចាំ​ផង​ដែរ​”​ ។ នេះ​បើ​តាម​លោក​ ហេង​ សេង​លី​ អគ្គនាយក​គ្រប់គ្រង​ទូទៅ​ ផាក​ កាហ្វេ​ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​ហាង​ថ្មី​កាល​ពី​ម្សិល​មិញ​នេះ។

លោក​ ហេង​ សេង​លី​ អគ្គនាយក​គ្រប់គ្រង​ទូទៅ​ ផាក​ កាហ្វេ

ផាក​ កាហ្វេ​សាខា​ទួល​គោក​ថ្មី​នេះ មាន​លក់​ម្ហូប​អាហារ​ជាច្រើន​មុខ​សម្បូរ​បែប​សម្រាប់​អាហារ​ពេលព្រឹក ពេលថ្ងៃ និង​ពេលល្ងាច អម​ដោយ​​​បរិយាកាស​ស្រស់ស្រាយ​ហុំ​ព័ន្ធ​ដោយ​ធម្មជាតិ​បៃតង មាន​កន្លែង​អង្គុយ​អំណោយ​ផល​សម្រាប់​ការ​ជួប​ជុំ​ញុំា​អាហារ​លក្ខណៈ​គ្រួសារ ឬ មិត្តភក្ដិ ពិភាក្សា​ជំនួញ​ ឬ​ការងារ​ផ្សេង​ៗ​។

ចង់​ដឹង​នៅ​ ផាក កាហ្វេ មាន​ម្ហូប​ឆ្ងាញ់​អ្វីខ្លះ សូម​ចូល​ទៅ​ហ្វេស​ប៊ុក​ផេក Park Cafe

អត្ថបទ៖ Sokchea Heng