Mazda ប្រកាសចេញលក់រថយន្តស៊េរី ២០២០ ម្ដងពីរម៉ូដែលនៅកម្ពុជាជាមួយប្រ៉ូម៉ូសិនមាសដ៏អស្ចារ្យ
- 2019-08-12 10:38:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ប្រកាសចេញលក់រថយន្តស៊េរី ២០២០ ម្ដងពីរម៉ូដែលនៅកម្ពុជាជាមួយប្រ៉ូម៉ូសិនមាសដ៏អស្ចារ្យ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅនេះក្រុមហ៊ុន HGB Group ដែលនាំចូលផ្ដាច់មុខនូវរថយន្ត Mazda បានប្រារព្ធកម្មវិធីធំមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីឆ្នាំ ២០២០ ចំនួនពីរម៉ូដែលគឺ The All New Mazda 3 ជំនាន់ទី ៧ និង Mazda BT-50 Thunder ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តយស។
The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង និងមុខមាត់ថ្មីទាំងស្រុង កាន់តែទំនើប ទាក់ទាញ ស៊ីវិល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយៈការផ្លាស់ប្ដូររូបរាង ភាពទំនើបនៃគំនិតរចនាបថ និង បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្ថិភាពរថយន្ត ។ ផ្នែកប៉ាណាខាងមុខមានលក្ខណៈជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៏លេចធ្លោ និង អំពូលភ្លើងអូតូ LED (Adaptive LED Headlight) និង ភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light។
The All New Mazda 3 ជំនាន់ទី ៧ រូបរាងថ្មីដែលលក់នៅប្រទេសកម្ពុជាជាប្រភេទ Full Option មានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Skyactiv engine មានស៊ីឡាំង ចំនួន ៤ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូនិង៦លេខដែ ហើយផលិតនិងនាំចូលពីប្រទេសជប៉ុនផ្ទាល់។ រថយន្តនេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ដើម្បីបង្កើនលំនឹង លើសពីប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតប្រព័ន្ធsmart city brake support ប្រព័ន្ធLand Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូករួមពោងសុវត្ថិភាពចំនួន ៧ កាមេរ៉ាសុវត្ថិភាព៣៦០ ដឺក្រេ អាចមើលជុំវិញរថយន្តទាំងមូល។
The All New Mazda 3 ជំនាន់ទី ៧ ក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រពន្ធ័ប្រើប្រាស់ដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកមាន Sensor នឹងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបាន ៧ បែប និងអាចជ្រើសរើសកំណត់កៅអីដល់ទៅ ៤ នាក់ មានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ១២គ្រាប់ ដែលផ្ដល់នូវសំឡេងពីរោះរណ្ដំ និងចំណុចទំនើបៗជាច្រើនទៀត។
ចំណែក BT-50 Thunder ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទ Pick Up មានលក់នៅកម្ពុជាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២ លីត្រ មានចំនួន ៥ ស៊ីឡាំង ប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៦ លេខអូតូនិង៦ លេខដៃ និងប្រព័ន្ធកាពីតាសវិលកង់ទាំង ៤។
បច្ចេកវិទ្យាផ្ដល់សុវត្ថិភាពលើ BT-50 Thunder ស៊េរីចុងក្រោយFull Option នេះ មានការផ្លាស់ប្តូរប៉ាណាខាងមុខថ្មី មានបំពាក់ DVD Touch Screen កាមេរ៉ាមើលក្រោយ សញ្ញាប្រាប់ដំណឹងខាងក្រោយ កាង Sport Bar ក៏ស្រស់ស្អាត ការរចនាតែមថ្មី និងប្រព័ន្ធសុវត្ថិភាពដូចជាហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹង TCS, ប្រព័ន្ធរក្សាលំនឹង DSC, កម្មវិធីរក្សាលំនឹងអេឡិចត្រូនិក ESP, ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ EBA, ប្រព័ន្ធ LAC, ប្រព័ន្ធ TSM, ប្រព័ន្ធ ROM, ប្រព័ន្ធជំនួយការឡើងចំណោត (HLA) និងចុះចំណោត HDC, ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកដំណើរ និងប្រព័ន្ធ Keyless Entry ចូលក្នុងរថយន្តដោយមិនបាច់ដោះសោ។
ក្រៅពីនេះរថយន្ត BT-50 Thunder ស៊េរីឆ្នាំ ២០២០ ក៏មាននូវប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ចែកដាច់គ្នា, បង្អួចកញ្ចក់បិទ/បើកដោយអេឡិចត្រូនិក, មានប្រើសារធាតុស្បែកស្រោបលើកៅអី, មានរន្ធ USB និងអាចបញ្ជាមុខងារមួយចំនួនដោយប្រើសំឡេង រួមទាំងចំណុចពិសេសៗច្រើនទៀត។
ហើយនៅពេលចុងបញ្ចប់នៃកម្មវិធីក្រុមហ៊ុនក៏បានធ្វើការប្រកាសប្រូម៉ូសិនដ៏មហាអស្ចារ្យមួយនោះគឺ “ប្រ៉ូម៉ូសិនមាស ១២ គីឡូ” ជាមួយនឹងតម្លៃពិសេសរបស់រថយន្ត Mazda BT-50 Thunder ត្រឹមតែ ៣៥ ៩៩៩ និងតម្លៃ ៤០ ៩៩៩ ដុល្លារតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕