មកស្គាល់ម្ចាស់ខ្សែក្រវាត់គ្រប់​ប្រភេទ​ទម្ងន់ ទាំង១៥ រូប នៅ ONE Championship

 • 2019-08-14 01:27:18
 • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ONE Championship ជាស្ថាប័ន​កីឡា​យុទ្ធគុន​ចម្រុះ​ធំជាង​គេ​នៅ​អាស៊ី។ សង្វៀន​នេះ មាន​កីឡាករ​ចម្រុះ​ជាតិ​សាសន៍ ចូលរួម​ប្រកួត​ប្រជែង ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ច្រើន តាម​ប្រភេទ​ទម្ងន់ផ្សេងៗគ្នា ក្នុង​ប្រភេទ​វិញ្ញាសា​ MMA, Muay Thai និង Kickboxing។

ម្ចាស់​ខ្សែក្រវាត់​ទាំងអស់ នា​ពេល​បច្ចុប្បន្ន​របស់ ONE Championship មាន​ដូចខាងក្រោម៖

វិញ្ញាសា​យុទ្ធគុន​ចម្រុះ MMA

*បុរស

 • ប្រភេទទម្ងន់ធ្ងន់ Heavyweight (ពី ១០២,២គីឡូក្រាម ដល់ ១២០,២គីឡូក្រាម)៖ Brandon Vera (ហ្វីលីពីន) ឈ្នះ​ខ្សែក្រវាត់​ កាលពី​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៥។ ធ្លាប់ប្រកួត​ការពារ​ខ្សែក្រវាត់​នេះ ២ដង។
Brandon Vera
 • ប្រភេទទម្ងន់​ Light Heavyweight (ពី ៩៣,១គីឡូក្រាម ដល់ ១០២,១គីឡូក្រាម)៖ Aung La Nsang (មីយ៉ាន់ម៉ា) ឈ្នះ​ខ្សែ​ក្រវាត់​ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ មិនទាន់ប្រកួត​ការពារ​នៅឡើយទេ។
Aung La Nsang ឈ្នះខ្សែក្រវាត់ ២ គឺ Light Heavyweight និង Middlleweight (ដូចបញ្ជាក់ខាងក្រោម)
 • ប្រភេទ​ទម្ងន់ Middleweight៖ (ពី ៨៤គីឡូក្រាម ដល់ ៩៣គីឡុក្រាម)៖ Aung La Nsang (មីយ៉ាន់ម៉ា) ឈ្នះ​ខ្សែក្រវាត់​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ធ្លាប់​ប្រកួត​ការពារ ៣ដង។

 • ប្រភេទ​ទម្ងន់ Welterweight៖ (ពី ៧៧,២គីឡូក្រាម ដល់ ៨៣,៩គីឡូក្រាម)៖ Zebaztian Kadestam (ស៊ុយអែត) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ធ្លាប់​ប្រកួត​ការពារ​ ១ដង។

Zebaztian Kadestam
 • ប្រភេទទម្ងន់ Lightweight៖ (ពី៧០,៤គីឡូក្រាម ដល់ ៧៧,១គីឡូក្រាម)៖ Christian Lee (សិង្ហបុរី) ឈ្នះ​ខ្សែក្រវាត់​កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ មិន​ទាន់​ប្រកួត​ការពារ​នៅឡើយទេ។
Christian Lee
 • ប្រភេទ​ទម្ងន់ Featherweight៖ (ពី ៦៥,៩គីឡូក្រាម ដល់ ៧០,៣គីឡូក្រាម)៖ Martin Nguyen (វៀតណាម-អូស្រ្ដាលី) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ ធ្លាប់ប្រកួត​ការពារ​ ៣ដង។
Martin Nguyen
 • ប្រភេទ​ទម្ងន់ Bantamweight៖ (ពី ៦១,៣គីឡូក្រាម ដល់ ៦៥,៨គីឡូក្រាម)៖ Bibiano Fernandes (ប្រេស៊ីល) ឈ្នះ​ខ្សែក្រវា់ត​នេះ​ជាថ្មី កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ មិនទាន់​ប្រកួត​ការពារនៅឡើយទេ។
Bibiano Fernandes
 • ប្រភេទ​ទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Adriano Moraes (ប្រេស៊ីល) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ មិនទាន់ប្រកួត​ការពារ​​នៅឡើយទេ។
Adriano Moraes
 • ប្រភេទ​ប្រភេទ​ទម្ងន់ Strawweight (ពី ៥២,៣គីឡូក្រាម ដល់ ៥៦,៧គីឡូក្រាម)៖ Joshua Pacio (ហ្វីលីពីន) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ មិនទាន់ប្រកួត​ការពារនៅឡើយទេ។
Joshua Pacio

*នារី

 • ប្រភេទ​ប្រភេទ​ទម្ងន់ Strawweight (ពី ៥២,៣គីឡូក្រាម ដល់ ៥៦,៧គីឡូក្រាម)៖ Xiong Jing Nan (ចិន) ឈ្នះខ្សែក្រវាត់​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ ធ្លាប់ប្រកួតការពារ​ ៣ដង។
Xiong Jing Nan
 • ប្រភេទ​ទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Angela Lee (សិង្ហបុរី) ឈ្នះខ្សែក្រវាត់​ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ ធ្លាប់ប្រកួតការពារ ៣ដង។
Angela Lee

វិញ្ញសាប្រដាល់ Muay Thai

*បុរស

 • ប្រភេទទម្ងន់ Bantamweight៖ (ពី ៦១,៣គីឡូក្រាម ដល់ ៦៥,៨គីឡូក្រាម)៖ Nong-O Gaiyanghadao (ថៃ) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ធ្លាប់ប្រកួតការពារ ១ដង។
Nong-O Gaiyanghadao
 • ប្រភេទ​ទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Rodtang Jitmuangnon (អង់គ្លេស) ឈ្នះ​ខ្សែក្រវាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួត​ការពារ​នៅឡើយទេ។
Rodtang Jitmuangnon

*នារី

 • ប្រភេទ​ទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Stamp Fairtex (ថៃ) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Stamp Fairtex ឈ្នះខ្សែក្រវាត់ ២ នៅ ONE។ ខ្សែក្រវាត់​មួយទៀត មានបញ្ជាក់​នៅផ្នែក​ខាងក្រោម

វិញ្ញាសាប្រដាល់ Kickboxing

*បុរស

 • ប្រភេទ​ទម្ងន់ Lightweight (ពី៧០,៤គីឡូក្រាម ដល់ ៧៧,១គីឡូក្រាម)៖ Regian Eersel (ហូឡង់) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារនៅឡើយទេ។
Regian Eersel
 • ប្រភេទ​ទម្ងន់ Flyweight (ពី ៥៦,៨គីឡូក្រាម ដល់ ៦១,២គីឡូក្រាម)៖ Petchdam Petchyindee Academy (ថៃ) ឈ្នះខ្សែក្រវាត់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ មិនទាន់ប្រកួតការពារ​នៅឡើយទេ។
Petchdam Petchyindee Academy

*នារី

 • ប្រភេទ​ទម្ងន់ Atomweight (ត្រឹម ៥២,២គីឡូក្រាម)៖ Stamp Fairtex (ថៃ) ឈ្នះ​ខ្សែក្រវាត់​ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។ មិនទាន់ប្រកួតការពារ​នៅឡើយទេ (រូបភាព Stamp Fairtex ខាងលើ)៕

អត្ថបទ៖ ឈិន មិថុនា