បាល់​ Free Kick របស់ Messi ស៊ុត​ចូល Liverpool ជាប់​ឆ្នោត​ជា​គ្រាប់​បាល់​ប្រចាំ​រដូវកាល​របស់​ UEFA

  • 2019-08-09 12:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ UEFA បាន​ប្រកាស​ពី​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​ប្រចាំ​រដូវ​កាល ២០១៨/១៩។ លទ្ធផល​គឺ​បាន​ទៅ​លើ​ គ្រាប់​បាល់​ Free Kick របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona កីឡាករ Lionel Messi ដែល​បាន​ស៊ុត​ចូល​ក្លឹប Liverpool។

គ្រាប់​បាល់​នោះ​គឺ​ជា គ្រាប់​ ១ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង ៣ ដែល​ក្លឹប Barcelona លត់​ក្លឹប Liverpool កាល​ពី​ជើង​ទី១ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី UEFA Champions League។

ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ក្លឹប Barcelona បាន​ចាញ់​ក្លឹប Liverpool ក្នុង​ទឹកដី​អង់គ្លេស​នូវ​លទ្ធផល ៤-០។

ខាង​ក្រោម​នេះ​ជា​ វីដេអូ​គ្រាប់​បាល់​ល្អ​បំផុត​របស់ UEFA៖៕

វីដេអូ៖ Goal

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី