ក្រុម​រាំ​នារី OMG ចេញ​វីដេអូ​ថ្មី Cover បទ «Fancy» របស់ TWICE ឡូយ​អស់​ទាស់

  • 2019-08-13 03:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី ១១ ខែ​សីហា ក្រុម​រាំ​ស្រី​ស្អាត​ល្បី​ឈ្មោះ OMG បាន​បញ្ចេញ​នូវ​វីដេអូ​រាំ​ត្រាប់​តាម​ចម្រៀង​របស់ TWICE ដែល​មាន​ចំណង​ជើង​ថា « Fancy»។

ក្រុម​រាំ​ស្រី​ស្អាត​នេះបាន​ Cover បទជាច្រើន ប៉ុន្តែ​លើក​នេះ​ពិត​ជា​ប្លែក​ជាង​សព្វ​ដង​ព្រោះ មាន​ទាំង​ការ​សម្ដែង​ជាមួយ​នឹង​តួ​ប្រុសដ៏ស្រស់សង្ហារ ដែល​ធ្វើ​ឲ្យវីដេអូនេះ​មើល​ទៅ​កាន់តែ​រស់​រវើក​ និង​មាន​ភាព​ទាក់​ទាញ​មិន​ចាញ់​វីដេអូ​ចម្រៀង​ដើម​របស់​ TWICE នោះទេ។

ម្ចាស់​ជ័យ​លាភី​ក្នុង​កម្មវិធី KPOP World Festival 2019 មួយ​ក្រុម​នេះ​ក៏​បាន​រាំ​ត្រាប់​តាម​តារា​កូរ៉េ​ជា​ច្រើន​រួច​មក​ហើយ​ដូច​ជា៖ Blackpink TWICE និង​បទ​របស់ Jennie ជាដើម។

តោះ! មក​មើល​បទ​ចម្រៀង​ថ្មី​របស់ TWICE រាំដោយក្រុម​ OMG ទាំង​អស់​គ្នា៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា