Pogba បង្ហើប​ថា អនាគត​ខ្លួន​នៅ Man Utd នៅ​តែ​ស្រពិចស្រពិល​នៅ​ឡើយ

  • 2019-08-12 11:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Manchester United កីឡាករ​ Paul Pogba បាន​ប្រាប់​សារព័ត៌មាន RMC Sports ថា អនាគត​របស់​ខ្លួន​នៅ​ក្លឹប​បិសាច​ក្រហម​ នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​ប្ដេជ្ញា​លះបង់​អ្វី​គ្រប់​យ៉ាង​ពេល​នៅ​លេង​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ Old Trafford។

Pogba ក៏​ដូច​ជា ភ្នាក់ងារ​របស់​ខ្លួន​បាន​បង្ហើប​ជា​ច្រើន​ដង​ហើយ​ថា ខ្លួន​មាន​បំណង​ចាកចេញ​ពី Manchester United នេះ​បើ​តាម​សារព័ត៌មាន Sky Sports។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ល្អ​ពេល​លេង​បាល់។ ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់។ ប៉ុន្តែ​យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ហើយ។ មាន​តែ​ពេល​វេលា​ទេ អាច​ប្រាប់​បាន។ អនាគត​របស់​របស់​ខ្ញុំ​នៅ​តែ​មាន​សញ្ញា​សួរ​នៅ​ឡើយ " ។

Pogba បាន​បន្ត​ថា៖ " ខ្ញុំ​នៅ Manchester ហើយ​ខ្ញុំ​កំពុង​តែ​សប្បាយ​ជាមួយ​មិត្តរួមក្រុម​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​ចង់​ឈ្នះ​ប្រកួត ហើយ​ខ្ញុំ​នឹង​លះបង់​អ្វី​គ្រប់យ៉ាង នៅ​ពេល​ខ្ញុំ​លេង​លើ​ទីលាន " ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី