មកដឹង​តម្លៃ​វះកាត់​ប្ដូរ​ភេទ​នៅ​ថៃ​ ជាកញ្ចប់ទាំងវះកាត់និងស្នាក់នៅ

  • 2019-08-13 05:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ទី​ផ្សារ​វះកាត់​ប្ដូរភេទ​ ឃើញ​ថា​មាន​ការ​រីក​ធំ​គួរ​ឲ្យ​កត់​សម្គាល់។​ អំឡុង​ ១០​ ឆ្នាំ​ចុងក្រោយ​នេះ​ ក្នុង​មនុស្ស​ ១០០​ នាក់​ មាន​ ១០​ នាក់​ហើយ​ជា​ក្រុម​ភេទ​ទី​ ៣។​ មាន​របាយ​ការណ៍​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ដែរ​ថា​ ក្រុម​ភេទ​ទី​បី​មាន​ច្រើន​ដល់​ទៅ​ ១​ ភាគ​ ៣​ នៃ​ប្រជាជន​សរុប​លើ​លោក​ទៀត​ផង។​ ទាំង​អស់​នេះ​ហើយ​ជា​ចំណុច​ដែល​ជំនួញ​វះ​កាត់​ប្ដូរ​ភេទ​មាន​ទីផ្សារ​ធំ​ទូលាយ​ និង​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។​

មន្ទីរ​ពេទ្យ​អន្តរជាតិ​មួយ​នៅ​បាងកក​ ប្រទេស​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មន្ទីរពេទ្យ​វះកាត់​កែ​សម្ផស្ស​និង​ប្ដូរ​ភេទ​ដែល​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។​ នៅ​ឆ្នាំ​ ២០១៦​ មន្ទីរពេទ្យ​យ៉ាន់ហ៊ី​បាន​ក្លាយ​ជា​មន្ទីរពេទ្យ​វះកាត់​ប្ដូរ​ភេទ​នាំមុខ​ Top 3​ នៅ​អាស៊ី។​ ក្នុង​រយៈ​ពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​មក​នេះ​ មាន​អ្នក​មក​វះកាត់​ប្ដូរ​ភេទ​សរុប​ជាង​ ១ ៥០០​ នាក់​រួច​ទៅ​ហើយ​ ចំនួន​នេះ​ក៏​មាន​ការ​កើន​ឡើង​ ១០%​ នៅ​រៀង​រាល់​ឆ្នាំ​ផង​ដែរ។​

ការ​វះកាត់​ប្ដូរ​ភេទ​ពី​ប្រុស​ទៅ​ជា​ស្រី​ (រួម​បញ្ចូល​ទាំង​ការ​សម្រាក​ព្យាបាល​ ១៤​ យប់)​ តម្លៃ​ជា​កញ្ចប់​ ១២៥​ ០០០​ បាត​ ឬ​ ប្រមាណ​ជា​ ៤ ០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក។​

ចំណែក​ការ​វះកាត់​ប្ដូរភេទ​ពី​ស្រី​ទៅ​ប្រុស​ មាន​តម្លៃ​ខ្ពស់​ជាង​ពី​ប្រុស​ទៅ​ស្រី​ដល់​ទៅ​បី​ដង​ឯណោះ​ ដោយ​សារ​តែ​មាន​ដំណើរ​ការ​ស្មុគ​ស្មាញ​ និង​ត្រូវ​ការ​រយៈ​ពេល​យូរ​គួរ​សម។​

យ៉ាង​ណា​ក៏​ដោយ​ រាល់​ការ​វះ​កាត់​កែ​ភេទ​ទាំង​អស់​ត្រូវ​បំពេញ​លក្ខណ្ឌ​ចាំបាច់​លម្អិត​មួយ​ចំនួន​ជា​មុន​សិន​ មុន​នឹង​ទទួល​បាន​ការ​វះកាត់៕​

ប្រភព៖ BrandThink   ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទថ្មី