Danilo ដល់​ Juventus ភ្លាម​ ចង់​បាន​អាវ​លេខ​ ៧ ពី Ronaldo

  • 2019-08-14 13:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ស្ដាំ​ប្រេស៊ីល​កីឡាករ​ Danilo បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​បែប​កំប្លែង​ថា ខ្លួន​បាន​សុំ​អាវ​លេខ ៧ ពី​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ ខ្ញុំ​បាន​និយាយ​ជាមួយ Ronaldo មុន​ពេល​មក​ Juventus នេះ។ ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ចង់​បាន​អាវ​លេខ ៧​ ណាស់ តែ​លេខ​អាវ​នេះ​មាន​ម្ចាស់​បាត់​ហើយ “ ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ “ Ronaldo និយាយ​ឲ្យ​តម្លៃ​ក្លឹប​ Juventus ខ្ពស់​ណាស់ ហើយ​បាន​លេង​ជាមួយ​គេ​គឺ​ជា​កម្លាំង​ចិត្ត​មួយ “ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Danilo ត្រូវ​បាន​ផ្ទេរ​ពី​ក្លឹប Manchester Cityមក​កាន់​ក្លឹប​ Juventus ក្នុង​តម្លៃ​ជាង ៤១​លាន​ដុល្លារ​ ដោយ​បាន​ដោះដូរ​ជាមួយ​ ខ្សែ​បម្រើ​ព័រទុយហ្គាល់​កីឡាករ Joao Cancelo៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី