១០សន្លឹកស្អាតសន្លប់ពីព្រឹត្តិការណ៍បង្ហាញម៉ូដកក្រើកភ្នំពេញរបស់ PEDRO ដើមខែនេះ

  • 2019-08-15 07:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៣ សីហា ២០១៩ ម៉ាកល្បី PEDRO​ បាន​រៀប​ចំ​ព្រឹត្តិការណ៍​ដើរ​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ​ហើយ​កាន់​តែ​ពិសេស ​គឺ​មាន​ការ​ដាក់​តាំង​បង្ហាញ​​កាបូប ស្បែក​ជើង​ដែល​ជា​ ម៉ូដ​ផ្តាច់​មុខ​នៃ​រដូវ​កាល​ថ្មី​បំផុត​ប្រចាំ​ឆ្នាំ​២០១៩ ដែល​ទើប​ចេញ​លក់​ក្តៅៗ។

ភ្ញៀវ​កិត្តិយស​ទាំងអស់​រីករាយ​នឹង​ព្រឹត្តិការណ៍​ដោយ​មាន​ការ​រចនា​បន្ទប់​សិល្បៈ​ចំនួន​៣​ផ្សេង​ៗ​គ្នា​ និង​ការ​ដើរ​បង្ហាញ​ម៉ូដ​ខូលិកសិន​ថ្មី​ យ៉ាង​ពិសេស​នៃ​រដូវកាល​សិសិរៈ​រដូវ​ឆ្នាំ​ ២០១៩​នេះ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​វត្តមាន​តារា​ចំរៀង​ស្រី​ដ៏​ល្បីនិង ការ​សំដែង​របស់​កញ្ញា Laura​ Mam​ បាន​ធ្វើ​ឲ្យ​កម្មវិធី​រឹត​តែ​មាន​ភាព​សប្បាយ​រីករាយ និង​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​កំទ្បុង​ពេល​ដើរ​បង្ហាញ​ម៉ូដ។​

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​វត្តមាន​តារា​ចំរៀង​ស្រី​ដ៏​ល្បី​ និង​ការ​សំដែង​របស់​កញ្ញា Laura​ Mam​ បាន​ធ្វើ​ឲ្យ​កម្មវិធី​រឹត​តែ​មាន​ភាព​សប្បាយ​រីករាយ និង​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​អំទ្បុង​ពេល​ដើរ​បង្ហាញ​ម៉ូដ។​

Cambodia​ Exclusive​ រចនា​ឡើង​បែប​ទាន់​សម័យ​យ៉ាង​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​នាំ​យក​ពណ៌​ទាំង​បី​លើ​ទង់ជាតិ​ខ្មែរ​គឺ​ពណ៌​ស​ ពណ៌​ក្រហម​ និង​ពណ៌​ខៀវ។​ គ្រប់​ស៊េរី​ Alturas​ ទាំង​អស់​សុទ្ធ​តែ​ជា​ប្រភេទ​ Limited​ Edition​ ដែល​មាន​លេខ​សម្គាល់​រៀង​ខ្លួន។​

សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម ៖

អត្ថបទ៖ Sokchea Heng