អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត ក្នុងវគ្គជម្រុះ World Cup
- 2019-08-21 03:02:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត ក្នុងវគ្គជម្រុះ World Cup
ចន្លោះមិនឃើញ
FIFA បានអនុញ្ញាតឱ្យអ៊ីរ៉ាក់ ធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះ World Cup 2022 នៅកីឡដ្ឋាន Basra Sports City បន្ទាប់ពីពិនិត្យស្ថានការណ៍ប្រទេសនេះរួច។
ក្នុងលិខិតរបស់ FIFA ដែលផ្ញើទៅសមាគមបាល់ទាត់អ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បង្ហាញថា បន្ទាប់ពីវាយតម្លៃពីស្ថានភាពក្នុងប្រទេសអ៊ីរ៉ាក់រួចមក កីឡដ្ឋាន Basra ត្រូវបានពិចារណាយកធ្វើជាកន្លែងប្រកួតផ្លូវការក្នុងវគ្គជម្រុះ World Cup 2022។
ទោះជាយ៉ាងណាក៏ដោយ FIFA បញ្ជាក់ដែរថា ការយល់ព្រមនេះអាចនឹងកែប្រែវិញ ពោលគឺត្រូវរង់ចាំការជូនដំណឹងបន្ថែមទៀត ប្រសិនបើបញ្ហាសន្តិសុខអ៊ីរ៉ាក់ មានការប្រែប្រួល។
សូមជម្រាបថា ក្នុងវគ្គជម្រុះ World Cup នេះ អ៊ីរ៉ាក់ស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់ បារ៉ែន ហុងកុង និងកម្ពុជា។ ក្នុងនោះ អ៊ីរ៉ាក់ នឹងទទួលក្រុមភ្ញៀវដំបូងគេគឺ ហុងកុង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩, អ៊ីរ៉ង់ ថ្ងៃទី១៤ វិច្ឆិកា ២០១៩, បារ៉ែន ថ្ងៃទី១៩ វិច្ឆិកា ២០១៩ និងទទួលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០៕