ត្រៀមៗ! ក្រោយ​មនុស្ស​បុក​ទៅ​ដាក់​ពាក្យ​នៅ​សៀមរាប ឥឡូវ​​ដល់​អ្នក​ខេត្ត​ស្វាយ​រៀង​វិញ​ហើយ

  • 2019-08-21 10:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​នៃ​ការ​ប្រកួត​ចម្រៀង​ឈាន​ចូល​ទៅ​កាន់​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក Cambodian Idol Junior រដូវ​កាល​ទី ១ បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី ៣ ហើយ ដោយ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្វាយ​រៀង បន្ទាប់​ពី​សប្តាហ៍​ទី ២ បាន​ធ្វើ​ការ​ជម្រុះ​នៅ​ឯ​ក្រុង​សៀមរាប​ផ្សារ​ទំនើប The Heritage Walk រួច​ហើយ​នា​ថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019។

បើ​តាម​អ្នក​រៀប​ចំ នៅ​ក្នុង​ការ​ជម្រុះ​នៅ​ខេត្ត​ក្រុង​សៀមរាប​នោះ គេ​សង្កេត​ឃើញ​ថា​ប្អូន​ៗ​ជា​បេក្ខជន​ជា​ច្រើន​បាន​មក​ដាក់​ពាក្យ​ចូល​រួម​ប្រឡង​មាន​កំណើន​កើន​លើស​ពី​សប្ដាហ៍​ទី១ ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រុង​បាត់​ដំបង។ វិល​មក​សប្ដាហ៍​ទី​៣ ដែល​ត្រូវ​ធ្វើ​នៅ​ខេត្ត​ស្វាយរៀង​វិញ អ្នក​រៀប​ចំ​បាន​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​ក្នុង​វគ្គ​ជម្រុះ នឹង​ធ្វើ​ឡើង​នៅ​ឯ LBN ASIAN Hotel នា​ថ្ងៃ ព្រហស្បតិ៍ទី 22 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។

អ្នក​រៀប​ចំ​ថ្លែង​ថា "សម្រាប់​បង​ប្អូន​ដែល​មិន​ទាន់​បាន​ដាក់ អាច​ស្រូត​ទៅ​ដាក់​ទៅ​បាទ ព្រោះ​ពេល​មាន​មិន​ច្រើន​ទេ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ឲ្យ​បុត ធីតា​របស់​បង​ប្អូន"។ តាម​គម្រោង កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង 8:00 ព្រឹក​ត​ទៅ! ក្នុង​នោះ គឺ​ប្រិយមិត្ត​អ្នក​អាច​ទិញ​ភ្លាម ដាក់​ពាក្យ​ភ្លាម ប្រលង​ភ្លាម​តែ​ម្ដង។

សូម​ត្រៀម​ខ្លួន​ធ្វើ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​រដូវ​កាលទី ១ ក្នុង​កម្មវិធី "Cambodian Idol Junior Concert” ទាំង​អស់​គ្នា។ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើការ​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន​ស្មាត​ហ្វូន vivo ។ ចំពោះ​អ្នក​ដែល​បាន​ជយលាភី​លេខ ១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់ 100 លាន​រៀល ពី​កម្មវិធី “Cambodian Idol Junior"។

ប៉ុន្តែ​អ្នក​រៀប​ចំ​បញ្ជាក់​ថា នៅ​មុន​ដល់​ការ​ដាក់​ពាក្យ​នា​ថ្ងៃ​ស្អែក​នៅ​ខេត្ត​ស្វាយ​រៀង​នោះ នា​រសៀល​ថ្ងៃ​ទី ២១ សីហា ឆ្នាំ នេះ​វិញ ក៏​នឹង​មាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី “Cambodian Idol Junior Concert" ដែល​បើក​ឲ្យ​បង​ប្អូន​ធ្វើការ​ចូល​រួម​ទស្សនា​ដោយ​សេរី ចាប់​ពី​ម៉ោង ៧:00 យប់​តទៅ​នៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារ​ទំនើប​អ៊ីអនម៉ល​ភ្នំពេញ ជាន់​ទី ៤។

កំពូល​តារា​ចម្រៀង​ដែល​ជា​គណៈ​កម្មការ​ទាំង​បី​រូប​មាន លោក ព្រាប សុវត្ថិ ឆន សុវណ្ណរាជ និង សុខ ស្រី​នាង រួម​ទាំង​តារា​ចម្រៀង​វ័យ​ក្មេង​ទាំង​ពីរ​រូប​ទៀត​មាន​ដូច​ជា ពេជ្រ ថៃ និង ឡុងលីគ័ង្គ នឹង​ចូល​រួម​អង្រួន​កម្មវិធី​រសៀល​នេះ​ហើយ។

សូម​សម្រេច​ក្ដី​ប្រាថ្នា​របស់​បុត្រ​ធីតា​អ្នក​ឥឡូវ​នេះ! សម្រាប់​កម្មវិធី “Cambodian Idol Junior” នេះ​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ៖ vivo S1 ស្វែង​រក​ Style ​ថ្មី​របស់​អ្នក ដោះ​សោរ​ដោយ​ស្កេន​ក្រយ៉ៅ​ដៃ​លើ​អេក្រង់ | AI សែលហ្វី ៣២ MP៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម