ចេញមកហើយ! ទូរសព្ទ 5G តម្លៃធូរថ្លៃជាងគេ

  • 2019-08-23 02:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​អ៊ីនធឺណិត​ជំនាន់​ថ្មី (5G) នេះ​បាន​ចាប់​ផ្ដើម​ដាក់​លើ​ទូរសព្ទ​បន្តិច​ម្ដងៗ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ទូរសព្ទ​ដែល​មាន​បច្ចេកវិទ្យា​នេះ​គឺ​ មាន​​តម្លៃ​ចូល​ដល់​ខ្ទង់​ពាន់​។ ប៉ុន្តែ Vivo បាន​ប្រកាសចេញនូវស្មាតហ្វូន​ថ្មី​ទ្រទ្រង់សេវា 5G ដែលមានតម្លៃធូរថ្លៃជាងគេបំផុតគិតត្រឹមពេលនេះ។

Vivo បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូដែល iQoo Pro ដែល​មាន​ប្រភេទ 4G និង 5G។ ចំពោះ​ប្រភេទ 5G គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ត្រឹម​ប្រមាណ ៥៣៥ ដុល្លារ​ប៉ុណ្ណោះ (តម្លៃនៅ​ទីផ្សារប្រទេសចិន)។

ថ្មីៗ​នេះ Vivo បាន​ប្រកាស​ទូរសព្ទ​ 5G របស់​ខ្លួន​មាន​ឈ្មោះ​ថា iQOO Pro 5G ដែល​មាន​តម្លៃ​ត្រឹម​តែ ៥៣៦ ដុល្លារ ​ប៉ុណ្ណោះ​។

ចំណែក​លក្ខណៈ​សម្បត្តិ​របស់​វា​ក៏​មិន​ខុស​ប្លែក​ពី​ទូរសព្ទ​កំពូល​ដែរ​៖

  • អេក្រង់ Super AMOLED ​ទំហំ ៦,៤១ អ៊ីញ កម្រិត ១០៨០x ២៣៤០ ភីកសែល

  • បន្ទះ​ឈីប Snapdragon 855+ និង​ UFS3.0

  • មានជម្រើសអង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨/២៥៦ GB និង រ៉េម​ទំហំ ៨/១២GB

  • ប្រព័ន្ធ​ប្រតិបត្តិការ Android 9 (Pie)

  • កាមេរ៉ា​ក្រោយ​ ៣ គ្រាប់ទំហំ ៤៨ MP + ១៣ MP + ២ MP និងកាមេរ៉ាមុខ ១២ MP

  • ថ្ម​ទំហំ ៤៥០០ mAh និង​បច្ចេកវិទ្យា​សាក​លឿន ៤៤ W

ចុចអាន ៖ ទីបំផុត Samsung ចេញលក់ស្មាតហ្វូនកាមេរ៉ា 48MP តម្លៃធូរជាផ្លូវការ

ប្រភព៖ Twitter   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ