កប់! Firmino ប្រើ​ក្បាច់​ពិសេស​ឆ្កឹះ​ដាច់ Ceballos ឭ​សូរ​តែ​ផឹង​នៅ​ក្បែរ​ទី

  • 2019-08-26 04:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Roberto Firmino បាន​បង្ហាញ​ជំនាញ​ញាក់​បាល់​របស់​ខ្លួន​យ៉ាង​ឡូយ អំឡុង​ពេល Liverpool យក​ឈ្នះ Arsenal កាល​ពី​ចុង​សប្ដាហ៍។

ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់ Arsenal គឺ Dani Ceballos បាន​ក្លាយ​ជា​ជន​រងគ្រោះ​ត្រូវ Firminoo ​ឆ្កឹះ​ដាច់​ចង្កេះ។ ក្នុង​ការ​ប្រកួត ក្រោយ Firmino ​ទទួល​បាន​បាល់​នៅ​​នៅ​ជិត​តំបន់​គ្រោះថ្នាក់​​ Ceballos បាន​ព្យាយាម​រត់​ទៅ​​ឆាប​បាល់​ដើម្បី​ការពារ។

មើល​ឃើញ​​បែប​នេះ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ប្រើ​ភាព​វ័យ​ឆ្លាត​ឆ្កឹះ​បាល់​ឡើង​លើ​ដាច់ Ceballos បន្ទាប់​មក​គេ​ក៏​ទាត់​សំដៅ​ទី​តែ​ត្រូវ​បុក​នឹង​ខ្សែ​ការពារ​របស់ Arsenal។ សម្រាប់​ប្រកួត​នេះ Liverpool បាន​យក​ឈ្នះ​កាំភ្លើង​ធំ ៣-១។ អរគុណ​ដល់​គ្រាប់​បាល់​របស់​ Joel Matip ១គ្រាប់ និង Salah ២​គ្រាប់​ម្នាក់​ឯង​ ជួយ​ក្រុម​ទទួល​ជ័យជម្នះ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ