Solskjaer ប្រាប់​ពី​កីឡាករ​ត្រូវ​ទាត់​ប៉េណាល់ទី​ ក្រោយ​ Rashford ស៊ុត​មិន​ចូល​

  • 2019-08-26 04:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United សារ​ជា​ថ្មី​បាន​ខកខាន​ឱកាស​មាស​ក្នុង​ការ​ដណ្ដើម​ពិន្ទុ​នៅ​ Premier League ក្រោយ​ Marcus Rashford ស៊ុត​ប៉េណាល់ទី​មិន​ចូល​ទល់​ Crystal Palace។

ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​បាន​លេង​ចាញ់​ Crystal នៅ​ទឹកដី​ខ្លួន​ឯង​ ២-១​ ក្នុង​នោះ​ Rashford បាន​ទាត់​ប៉េណាល់ទី​ទៅ​បុក​ក្នុង​បង្គោល​ទី​ធ្វើ​ឲ្យ​បាល់​ខ្ទាត​ទៅ​ក្រៅ។​ United បាន​ប៉េណាល់ទី​៣​ដង​ហើយ​ក្នុង​៣​ប្រកួត​កន្លង​មក​ គឺ​ទល់​នឹង​ Chelsea, Wolves និង​ Crystal នេះ​តែ​ម្ដង។​

​ប៉េណាល់ទី​៣​ដង​នេះ​ United ស៊ុត​ចូល​ម្ដង​ប៉ុណ្ណោះ​ ហើយ​ខកខាន​២​ដង​ចុងក្រោយ​ដោយ​ Pogba និង​ Rashford។ ក្រោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ខកខាន​បាល់​ប៉េណាល់ទី​លើក​ដំបូង​មាន​ការ​ចោទ​សួរ​ថា​តើ​នរណា​ជា​អ្នកទាត់​ប៉េណាល់ទី​លើក​ក្រោយ​របស់​ក្លឹប។

Solskjaer ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​បាន​ឆ្លើយ​ភ្លាម​ថា​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្នក​ស៊ុត​ទេ​ គឺ​លោក​នៅ​តែ​ជឿជាក់​លើ​ Rashford និង​ឲ្យ​រូប​គេ​ស៊ុត​ដដែល​នៅ​ប៉េណាល់ទី​បន្ទាប់៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម