លុយយ័នចិន ធ្លាក់ចុះក្នុងកម្រិតទាបបំផុតមិនធ្លាប់មានជាង ១០ឆ្នាំ ព្រោះមូលហេតុ១

  • 2019-08-26 06:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លុយ​យ័ន​ចិន ត្រូវ​បាន​រាយការណ៍​ថា​​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ១១​ឆ្នាំ​ចុង​ក្រោយ​នេះ។

យោង​តាម​អត្រា​ប្ដូរ​ប្រាក់​នៅ​អាស៊ី​បង្ហាញ​ថា លុយ​យ័ន​ចិន​បាន​ធ្លាក់​មក​នៅ​ត្រឹម ៧,១៤២៥​យ័ន ក្នុង​មួយ​ដុល្លារ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដែល​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០៨​មក។ ភាព​តានតឹង​ក្នុង​សេដ្ឋកិច្ច​សកល ត្រូវ​បាន​កើន​ឡើង​ជា​បន្ដ​បន្ទាប់​ក្រោយ​ពេល​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ពិភពលោក​ចិន-អាមេរិក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​រូបិយប័ណ្ណ​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ខណៈ​នេះ​ដែរ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ប្រកាស​ឲ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​អាមេរិក​ទាំង​អស់​ចាក​ចេញ​ពី​ប្រទេស​ចិន ដែល​ជា​ការ​ព្រមាន​ខ្លាំង​ៗ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក។

ទោះយ៉ាងណាក៏ដោយ ធនាគារប្រជាជនចិនបានព្យាយាមបង្កើតយន្តការអត្រាប្តូរប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការបង្កើនតួនាទីនៃកម្លាំងទីផ្សារ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន