Ajax ​អាច​នឹង​ធ្វើ​ព្យុះ​​ម្ដង​ទៀត ក្រោយ​ឡើង​វគ្គ​ចែក​ពូល Champions League

  • 2019-08-29 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហូឡង់ Ajax បាន​ឈាន​ជើង​ឡើង​ទៅ​វគ្គ​ចែក​ពូល Champions League ហើយ​បន្ទាប់​ពី​លេង Play-Off ឈ្នះ​ក្រុម Apoel Nicosia កាល​ពី​យប់​មិញ។

Ajax ដែល​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​មុន​​បាន​ឈ្នះ​ជើង​ទី​ពីរ​លើ Apoel Nicosia ២-០ ខណៈ​ជើង​ទី​​មួយ​ស្មើ​គ្នា ០-០។ ពីរ​គ្រាប់​របស់ Ajax ធ្វើ​បាន​ពី​សំណាក់​កីឡាករ Edson Alvarez និង ជើង​ចាស់ Klaas-Jan Huntelaar។

Club Bruges និង Slavia Prague ក៏​បាន​រួម​ដំណើរ​ជាមួយ Ajax ឡើង​ទៅ​វគ្គ​ចែក​ពូល​ដូច​គ្នា។ ការ​ចាប់​ឆ្នោត​បែងចែក​ពូលChampions League នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​នា​ទីក្រុង Monaco៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ