ទូរសព្ទអាចថតវីដេអូកម្រិត 8K មានលក់នៅខ្មែរ តម្លៃធូរមិនចាញ់ក្រៅស្រុក
- 2019-09-02 03:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទអាចថតវីដេអូកម្រិត 8K មានលក់នៅខ្មែរ តម្លៃធូរមិនចាញ់ក្រៅស្រុក
ចន្លោះមិនឃើញ
nubia Red Magic 3 គឺជាស្មាតហ្វូន Gaming ម៉ូដែលចុងក្រោយមួយ ដែលមានលក្ខណៈសម្បត្តិខ្លាំងៗជាច្រើន ដោយវាបានបង្ហាញមុខលើទីផ្សារប្រទេសចិនកាលពីចុងខែមេសា។ ពេលនេះហាងលក់ទូរសព្ទនៅកម្ពុជា បាននាំ Red Magic 3 មកលក់លើទីផ្សារ ជាមួយតម្លៃធូរថ្លៃមិនចាញ់នៅក្រៅស្រុកនោះទេ។
ហាងលក់ទូរសព្ទ គួង អ៊ី បានដាក់លក់ Red Magic 3 ក្នុងតម្លៃចាប់ពី ៤៥៩ ដុល្លារ សម្រាប់ប្រភេទ RAM ៦GB/ROM ៦៤GB, តម្លៃ ៥១៩ ដុល្លារ សម្រាប់ប្រភេទ ៨GB/១២៨GB និង ៦៤៩ ដុល្លារ សម្រាប់ប្រភេទ ១២GB/២៥៦GB។
ចំពោះតម្លៃដាក់លក់នៅចិនគឺ ៤៣០ ដុល្លារ (RAM ៦ GB/ROM ៦៤ GB), តម្លៃ ៤៧៥ ដុល្លារ (RAM ៦ GB/ROM ១២៨ GB), តម្លៃ ៥២០ ដុល្លារ (RAM ៨ GB/ROM ១២៨ GB) និង តម្លៃ ៦៤០ ដុល្លារ (RAM ១២ GB/ROM ២៥៦ GB)។
Red Magic 3 មានបំពាក់បន្ទះឈីប Snapdragon 855, RAM។ ដើម្បីបញ្ចុះកម្ដៅ គេបានបំពាក់កូនកង្ហារពីខាងក្នុង គួបផ្សំនឹងបច្ចេកវិទ្យាបញ្ចុះកម្ដៅដោយទឹក ដោយតាមវិធីនេះ nubia អះអាងថាអាចបង្កើនល្បឿននៃការបញ្ជូនកម្ដៅបានដល់ ៥០០% ឯណោះ។
ពិសេសជាងនេះទៀតនោះ Red Magic 3 មានបំពាក់អេក្រង់ AMOLED ទំហំ ៦,៦៥ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត FHD+ ហើយមាន Refresh Rate ល្បឿនដល់ ៩០ Hz (ស្មាតហ្វូនធម្មតាមានត្រឹម ៦០ Hz)។ លើស្មាតហ្វូននេះក៏មានបំពាក់ដោយរន្ធបំពងសំឡេងបែបស្តេរ៉េអូ និង បញ្ចេញសំឡេងបែប 3D បានយ៉ាងពីរោះរណ្ដំ។
ខាងក្រោយស្មាតហ្វូននេះមានកាមេរ៉ាមួយគ្រាប់កម្រិត ៤៨ MP ដែលអាចថតវីដេអូក្នុងកម្រិត 8K និងអាចថតវីដេអូក្នុងល្បឿនយឺតបំផុតដល់ ១៩២០ ប្លង់/វិនាទី ខណៈដែលទូរសព្ទផ្សេងថតបានត្រឹម ៩៦០ ប្លង់/វិនាទីប៉ុណ្ណោះ។ កាមេរ៉ា Selfie មានកម្រិត ១៦ MP។
Red Magic 3 មានបំពាក់ថ្មទំហំ ៥០០០ mAh អាចទ្រាំទ្រនឹងការប្រើប្រាស់ពេញមួយថ្ងៃ។ ស្មាតហ្វូននេះក៏មាននូវផ្ទាំងពិសេសមួយសម្រាប់ Gamer ដែលអាចឲ្យអ្នកចូលបើកហ្គេមបានលឿន, ឆែកមើលល្បឿនកង្ហារ, ឆែកមើលសីតុណ្ហភាពទូរសព្ទ និងថតវីដេអូលើអេក្រង់ពេលកំពុងលេងហ្គេមបានទៀត៕
ចុចអាន ៖ លេចធ្លាយ Specs របស់ iPhone11/11 Pro/11Pro Max