ត្រៀមៗ! ៣ ខែ​ទៀត នឹង​អាចទៅធ្វើស្លាកលេខ​​ពិសេស ទុក​ដល់​ត​កូន​ត​ចៅ បានហើយ

  • 2019-09-02 05:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ​បាន​ឲ្យ​ដឹង​ថា​ ​ប្រព័ន្ធ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន ​នឹង​បើក​ឲ្យ​ដំណើរការ​​ឆាប់​ៗ​ខាង​មុខ​នេះ (៣ ​ខែ​បន្ទាប់​ពី​ចេញ​សេចក្ដី​ជូន​ដំណឹង)​។

លោក​ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី ស៊ុន ចាន់​ថុល

ការ​ចុះ​បញ្ជី​ផ្ដល់​បណ្ណ​សម្គាល់​យានជំនិះ​ ​និង​បំពាក់​ផ្លាក​លេខ​សម្គាល់​យានជំនិះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​​អនុញ្ញាតិ​ឲ្យ​មាន​ការ​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​ ដែល​មាន​លេខ​ ​ឬ​អក្សរ​ឡាតាំង​មិន​ឲ្យ​លើស​ពី ៨ ខ្ទង់ ដើម្បី​បំពេញ​តម្រូវការ​របស់​ម្ចាស់​យានជំនិះ​ឲ្យ​កាន់​ទូលំ​ទូលាយ​បន្ថែម​ទៀត។

លោក​ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី ស៊ុន ចាន់​ថុល ធ្លាប់បានឡើងថា ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បី​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​រក្សា​លេខ​ល្អ ក៏​ដូច​ជា​ផ្ទេរ​បន្ត​ទៅ​កូន​ចៅ​បាន។ បច្ចុប្បន្ន​ នៅ​ពេល​លក់​យានយន្ត ​ស្លាក​លេខ​ក៏​ត្រូវ​លក់​ទៅ​ជាមួយ​យានយន្ត​ផង​ដែរ​។ ម្យ៉ាង​ទៀត​លេខ​ពិសេស​នេះ អាច​ដាក់​លេខ​ ១ លេខ​ ២ លេខ​ ៣ ឬ​ជា​អក្សរ​ក៏​បាន​ដែរ ហើយ​លុយ​នឹង​ចូល​រដ្ឋផងដែរ។

លោក​បន្ថែម​ថា ការ​ដាក់​ឲ្យ​ដំណើរ​ស្លាក​លេខ​រថយន្ត​នេះ ក្នុង​គោល​បំណង ពេល​ម្ចាស់​រថយន្ត​លក់ ទៅ​ឲ្យ​ទៅ​ឲ្យ​ម្ចាស់​ថ្មី​នោះ​ម្ចាស់​រថយន្ដ​ចាស់ ក៏​អាច​ទុក​លេខ​ចាស់​ដដែល ដោយ​ម្ចាស់​រថយន្ត​ទិញ​លេខ​ថ្មី​បន្ត​បំពាក់​ថ្មី​វិញ។ លោក​ថា សព្វថ្ងៃ ពលរដ្ឋ​លក់​រថយន្ត លក់​ទាំង​លេខ និង​រថយន្ដ​ទៅ​ឲ្យ​ម្ចាស់​ថ្មី។

សូមអានសេចក្តីជូន​ដំណឹង​ខាងក្រោម៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា