អាយុ ៥០ឆ្នាំស្អែកៗហើយហ្នឹង តែសម្រស់​ សៀវឡុងនី ឆ្នាំ ១៩៩៨ នៅតែមិនអន់

  • 2019-09-03 06:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិង្ហបុរី​Fann Wong ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ "សៀវឡុងនី" ឆ្នាំ ១៩៩៨​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​មិនធម្មតា​ពេល​បង្ហាញ​ខ្លួន​កាល​ពីពេល​ថ្មីៗ​នេះ ជាមួយ​រូបរាង​ និងស​ម្រស់​ស្រស់ស្អាត​ប្រៀប​ដូច​យុវនារី​អាយុ​ ២០ជាង។

អ្នក​ណា​ទៅ​គិត​ថា​ឆ្នាំ​ថ្មី​ Fann Wong មាន​អាយុ​ ៤៨​ឆ្នាំ បើ​សម្រស់​របស់​នាង​កាន់​តែ​ស្អាត​បែប​នេះ។ រឹត​តែ​ភ្ញាក់​ ពេល​រូបភាព​ច្រើន​សន្លឹក​របស់​នាង​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពីពេល​ថ្មីៗ​នេះ​ ទាក់​ភ្នែក​មហាជន​មិន​មើល​មិនបាន។

សូម​រម្លឹក​ផងដែរ​ តារា​ស្រី​រូប​នេះ​បង្ហាញ​មុខ​ក្នុង​ពិភពសិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩៤ រហូត​ដល់​ឆ្នាំ​ ១៩៩៨​ កេរ្តិ៍ឈ្មោះ​របស់នាង​កាន់​តែ​ហក់​ឡើង​ខ្លាំង​ពេល​សម្ដែង​រឿង​ "យុទ្ធសិល្ប៍ឥន្ទ្រីទេព” ជាមួយ​ស្វាមី​ Christopher Lee៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម