ភ្លៀងប៉ុន្មានថ្ងៃកន្លែងខ្លះមានជំនន់ទឹកភ្លៀង ខ្លះច្រោះដាច់ផ្លូវ
- 2019-09-04 01:47:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងប៉ុន្មានថ្ងៃកន្លែងខ្លះមានជំនន់ទឹកភ្លៀង ខ្លះច្រោះដាច់ផ្លូវ
ចន្លោះមិនឃើញ
ក្រោយធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នានេះក្រសួងធនធានទឹកបានឲ្យដឹងថានៅតំបន់មួយចំនួនមានការជន់លិចភូមិឋានប្រជាពលរដ្ឋ និងតំបន់ខ្លះមានទឹកច្រោះដាច់ផ្លូវជាដើម។
ក្រសួងធនធានទឹកឲ្យដឹងនៅព្រឹកនេះថាភ្លៀងធ្លាក់បីថ្ងៃជាប់ៗគ្នាក្នុងបរិមាណ១១៥មីលីម៉ែត្របានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ ច្រោះដាច់ផ្លូវភ្នំជញ្ជាំងប្រវែង៦៥ម៉ែត្រ ស្ថិតនៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សម្រាប់ខេត្តព្រះវិហារវិញ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា នេះក្រសួងថាភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅស្រុកឆែប ខេត្តព្រះវិហារមានការជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងបរិមាណ៩០មីលីម៉ែត្រ។
ងាកមកខេត្តកណ្ដាលវិញ ក្រសួងថាកាលពីថ្ងៃទី៣ ខែកញ្ញា មានករណីរអិលដីបាក់ច្រាំងទន្លេមេគង្គក្រោមបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវជាតិលេខ១៤ត្រង់ចំណុចភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក។ ចំណុចរអិលបាន់នោះ មានទទឹង៨ម៉ែត្រ និងបណ្ដោយ៧០ម៉ែត្រ ហើយថាអាចនឹងបន្តប្រឈមនឹងការរអិលបាក់នេះបន្តទៀត៕
អានបន្ត៖ អ្នកខេត្តទាំងនេះគួរដឹងទឹកទន្លេមេគង្គអាចនឹងឡើងលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន