Page ​អ្នក​គាំទ្រ Real Madrid ​កម្ពុជា ​ដែល​ជនអនាមិកលួច​យក​ទៅ​នោះ ​ត្រលប់​មក​វិញ​ហើយ​

  • 2019-09-04 06:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Page ​អ្នក​គាំទ្រ Real Madrid ​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​មន្ត្រី La Liga ​ក្នុង​តំបន់​អាស៊ី ​ត្រូវ​បាន Hacker ​លួច​យក​ទៅ​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។

ការ​លួច​យក​ទៅ​នេះ​ដែរ គឺ​ពួកគេ​មិន​បាន​ប្ដូរ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​មិន​យក​ទៅ​ដើម្បី​ផ្សព្វផ្សាយ​កីឡា បែរ​ជា​ប្ដូរ Logo ​និង​លុប​រូបភាព វីដេអូ ទាំង​អស់ ​ដើម្បី​ដាក់​លក់​ស្បែក​ជើង អាវ Online ​ទៅ​វិញ។ ​ លោក ​គិម កាស៊ី ​តំណាង​អ្នក​គាំទ្រ​ក្រុម Real Madrid ​នៅ​កម្ពុជា​ ដែល​ជា​​អ្នក​បង្កើត Page ​នេះ​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​យក​ត្រលប់​មក​វិញ ដោយ​បាន​ទាក់ទង​ទៅ​ខាង Facebook ​ផ្ទាល់ ​រហូត​ទទួល​បាន​ដំណោះ​ស្រាយ ​និង​យក​វា​ត្រលប់​មក​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

​បើ​តាម​ការ​បញ្ជាក់​របស់ Admin ​ផ្ទាល់ ពួកគេ​បាន​យក​វា​ទៅ​ធ្វើ​ជា​កន្លែង​លក់​ស្បែក​ជើង ​សំលៀកបំពាក់​តាម Online ​ទៅ​វិញ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មិន​មែន​តែ Page Real Madrid Fan Club ​នេះ​ទេ ​មួយ​រយៈ​ចុង​ក្រោយ​នេះ Page ​កីឡា​ជា​ច្រើន ​ត្រូវ​បាន​គេ Hack ​យក​ទៅ ​ហើយ​បែរ​ជា​ដាក់​លក់​របស់​ផ្សេង​ទៅ​វិញ៕

អត្ថបទ៖ ប្រុស យុទ្ធ