រកឃើញហើយ ក្រុមហ៊ុនទូរសព្ទឈរលេខរៀង​​ មុខ​គេ​នៅ​កម្ពុជាពេលឥឡូវនេះ

  • 2019-09-07 08:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ពីអ្នកជំនាញវិភាគ​ស្មា​ត​ហ្វូ​នរ​បស់​ ​Canalys​ ​ប្រចាំខែ​សីហា​(ក្នុងឆមាស​២​ ឆ្នាំ ២០១៩​) ​​បាន​បង្ហាញថា​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​បាន​ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ ១​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​មាន​ចំនួន ៣ ប្រទេស​គឺ​ ​ឥណ្ឌូ​នេ​ស៊ី​,​ ​ហ្វីលីពីន​ ​និង​​ប្រទេស​កម្ពុជា​ ​ដែល​មាន​ចរន្ត​ទីផ្សារ​លក់​ចេញ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ច្រើននិង​​មាន​ប្រជាប្រិយ​ភាព​ជាងគេ​។​

ស្មាតហ្វូនរបស់ Oppo

​សម្រាប់​ទីផ្សារ​កម្ពុជា​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​មួយ​នេះ​ហាក់​មាន​កេរ្តិ៍ឈ្មោះ​ ​និង​សន្ទុះ​ខ្លាំង​ពីសំណាក់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ ​និង​ ​មាន​អ្នកគាំទ្រ​រហូត​ច្រើន​សន្ធឹក​សន្ធាប់​ ​រហូត​អាច​ឈរ​លើ​ចំណាត់ថ្នាក់​ ​នាំមុខ​គេ​ ​លេខរៀង​ទី ១​ ​ក្នុង​ឆមាស​ ២​ ​ឆ្នាំ​ ​២០១៩ នេះ​។

តារាល្បីៗមកចូលរួមកម្មវិធីរបស់ Oppo

​ក្រៅពី​បាន​ធ្វើឲ្យ​រង្គោះ​រង្គើរ​ក្នុង​ទីផ្សារ​ប្រទេស​ទាំង​បី​ខាងលើ​នេះ​ហើយ​ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ផ្នែក​បទ​ពិ​សោធន​លើ​ការ​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​មួយ​នេះ​ ​ក៏បាន​កំពុង​ប្រដេញ​ប្រកៀកប្រកិត​គ្នា​ ​ជាមួយនឹង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នរ​បស់​ប្រទេស​កូរ៉េ​ ​គឺ​ ​Samsung​ ។

​ដោយ​ ​OPPO​ ​អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខរៀង​ទី ២​ ​ក្នុងចំណោម​ប្រទេស​ចំនួន​បី​ទៀត​នៅក្នុង​​ប្រទេស​ថៃ​ ​វៀតណាម​ ​និង​ ​ប្រទេស​ម៉ាឡេស៊ី​​ជាដើម​។​

សកម្មភាពបុគ្គលិកជំនាញរបស់ Oppo កំពុងតម្លើង

​គួរ​រំឮកផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​ចាប់ផ្តើម​ចរាចរណ៍​ទីផ្សារ​ស្មា​ត​ហ្វូ​នដំ​បូ​ងរ​បស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ​២០០៨​ ​ក្នុង​ប្រទេស​ចិន​ ​ហើយ​បន្ត​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​ ​តាមរយៈ​ការ​ពង្រឹង​នូវ​គុណភាព​ផលិតផល​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ផ្នែក​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​​ការរចនា​សោភ័ណភាព​ ​ទៅតាម​សំណូមពរ​អតិថិជន​​រហូតដល់​​​ ​OPPO​ ​អាច​ទទួល​បានការ​គាំទ្រ​ច្រើន​ ​និង​កំពុង​មាន​មនុស្ស​ប្រើប្រាស់​ទូរស័ព្ទ​ ​OPPO​ ​ជាង​ ​៤០​ ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​៕

ប្រភព៖ candymag   ប្រែ​សម្រួល៖ រក្សា