ធ្លាប់ខូចចិត្តរឿងផ្ទះមានបញ្ហាច្រើន តែឥលូវម្ចាស់ផ្ទះវីឡានេះប្រាប់ថាលែងបារម្ភហើយ
- 2019-09-10 11:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ខូចចិត្តរឿងផ្ទះមានបញ្ហាច្រើន តែឥលូវម្ចាស់ផ្ទះវីឡានេះប្រាប់ថាលែងបារម្ភហើយ
ចន្លោះមិនឃើញ
ការធ្វើផ្ទះឲ្យបានស្អាតហើយរឹងមាំទៀត ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា។ តែម្ចាស់ផ្ទះមួយចំនួនតែងតែជួបបញ្ហាក្រោយចូលទៅនៅបានមួយរយៈ។ ដោយហេតុនេះហើយទើបធ្វើឲ្យម្ចាស់ផ្ទះជាច្រើនតែងបារម្ភមិនដឹងថាតើត្រូវធ្វើបែបណាទើបអាចមានផ្ទះដែលជាប់ធន់រឹងមាំប្រើប្រាស់បានយូរតកូនតចៅបាន។ លោក សោម សូថន ក៏ជាម្នាក់ក្នុងចំណោមអ្នកដែលចង់បានផ្ទះរឹងមាំដែរ។ លោកបានចែករំលែកបទពិសោធន៍ការសង់ផ្ទះតាំងពីការសម្រេចចិត្តប្រើប្រាស់សម្ភារសំណង់និងការពិគ្រោះយោបល់ពីជាងមានបទពិសោធន៍ជាច្រើន។
ការជ្រើសរើសប្រើប្រាស់ស៊ីម៉ងត៍បានត្រឹមត្រូវ តាមប្រភេទ និងមុខងារនៃការសាងសង់ គឺជាកត្តាសំខាន់មួយធ្វើឲ្យសំណង់អាគារ ជាប់ធនគង់វង្សយូរអង្វែង ដូចជា ប្រើស៊ីម៉ងត៍ អេសស៊ីជី ផតលែន ដែលមានគុណសម្បត្តិពិសេសក្នុងការទ្រកម្លាំងសង្កត់ធ្ងន់ ល្អបំផុតសម្រាប់ការចាក់គ្រឹះ សសរ ធ្នឹម បេតុងបាត ជាដើម។ លើសពីនេះ អេសស៊ីជី ក៏មានស៊ីម៉ងត៍ជាច្រើនប្រភេទទៀត ដូចជាស៊ីម៉ងត៍បូកខេ ស៊ីមេនសមស្របសម្រាប់ការបូកជញ្ជាំង ដែលផ្សំពីរូបមន្តពិសេស ស្អិត ខាំជាប់គ្នាល្អ ជួយសន្សំសាច់ស៊ីម៉ងត៍មិនឲ្យជ្រុះធ្លាក់ពេលកំពុងបូក និង បង្ការមិនឲ្យមានលេចចេញស្នាមប្រេះ ហើយសុទ្ធសឹងតែបានឆ្លងកាត់ការពិនិត្យគុណភាពយ៉ាងមត់ចត់ស្របតាមស្តង់ដារអន្តរជាតិ។
សម្ភារសំណង់នីមួយៗនៅ អេសស៊ីជី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាខ្ពស់ ជួយដោះស្រាយបញ្ហាសំណង់របស់លោកអ្នកបានយ៉ាងល្អប្រសើរ។ ហេតុនេះហើយទើបរាល់ការសាងសង់ត្រូវការទាំងជាងមានជំនាញ និងសម្ភារសំណង់ដែលមានគុណភាពខ្ពស់។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖