កូនឡានអគ្គិសនី Honda កំណត់តម្លៃលក់ចាប់ពីជាង ៣ ម៉ឺនដុល្លារ

  • 2019-09-11 03:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​អគ្គិសនី​ដំបូង​របស់​ Honda ម៉ូដែល Honda e បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Frankfurt Motor Show ហើយ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​តម្លៃ​លក់​ផង​ដែរ។

Honda e បាន​កំណត់​តម្លៃ​លក់​ចាប់​ពី​ជាង​ ៣២ ៥០០ ដុល្លារ សម្រាប់​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ និង​តម្លៃ​ចាប់​ពី ៣២ ៣៣០ ដុល្លារ​សម្រាប់​ទីផ្សារ​ចក្រភព​អង់គ្លេស។ ម៉ាក​រថយន្ត​ជប៉ុន​នេះ​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​អឺរ៉ុប​នា​ខែ​កញ្ញា​នេះ ​ហើយ​ក្រុមហ៊ុន​នឹង​​​​ចាប់​ផ្ដើម​បញ្ចេញ​រថយន្ត​ចេញ​ពី​រោងចក្រ​ចាប់​ពី​​អំឡុង​ដើម​ឆ្នាំ ២០២០។

រថយន្ត​នេះ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ Base បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៣៤ សេះ និង​ប្រភេទ​ Advance បង្កើត​កម្លាំង​បាន​ ១៥២ សេះ។ ទោះ​យ៉ាងណា​ទាំង​ពីរ​នេះ​មាន​បំពាក់​អាគុយ​ចំណុះ ៣៥,៥ គីឡូវ៉ាត់ម៉ោង​ដូច​គ្នា ដែល​បើកបរ​បាន​ចម្ងាយ ២២០ គ.ម ពេល​សាក​ពេញ។

Honda e មាន​មុខងារ​អាច​សាក​ថ្ម​ឆាប់​ពេញ ដែល​អាច​សាក​ដល់ ៨០% ក្នុង​ពេល​ត្រឹម​តែ ៣០ នាទី។ វា​មាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​មើល​ចំហៀង​ជំនួស​ឲ្យ​កញ្ចក់​មើល​ចំហៀង​ធម្មតា ហើយ​ខាង​ក្នុង​រថយន្ត​មាន​បំពាក់​អេក្រង់​សម្រាប់​មើល​​​រូបភាព​បញ្ជូន​ពី​កាមេរ៉ា​ចំហៀង៕

ចុចអាន ៖ Lexus លក់ RX 2020 តម្លៃចាប់ពី ៤៤​ ១៥០ ដុល្លារ

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម