ស្ថានភាព Messi នៅ​តែ​ស្រពិចស្រពិល ដែល​អាច​នឹង​ខកខាន​ប្រកួត​សំខាន់

  • 2019-09-11 14:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi នៅ​តែ​បន្ត​ហ្វឹកហាត់​ម្នាក់​ឯង​ ដែល​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ថា មិន​ទាន់​ជា​ពី​របួស​ខ្នង។

កីឡាករ​រូប​នេះ ​អាច​នឹង​ខកខាន​ប្រកួត​ប៉ះ​នឹង Valencia ក្នុង​ក្របខ័ណ្ឌ​ La Liga ប៉ុន្តែ​អាច​នឹង​លេង​បាន​វិញ ក្នុង​​ប្រកួត​បើកឆាក​ UEFA Champions League ប៉ះ​នឹង​ Borussia Dortmund នេះ​បើ​តាម​ Marca។

ខ្សែ​ប្រយុទ្ធ​រូប​នេះ នៅ​តែ​មិន​ទាន់​បង្ហាញ​ខ្លួន​ឡើយ នៅ​ក្នុង​ប្រកួត​ផ្លូវ​ការ​នៃ​រដូវកាល ២០១៩/២០ នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​រង​របួស​ខ្នង តាំង​ពី​ដើម​ខែ​សីហា ហើយ​មក​ទល់​ពេល​នេះ​ គេ​រង​របួស​រយៈពេល ៣៧​ថ្ងៃ​ហើយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម