វៀតណាម និងថៃ បានកាន់ Pixel 4 ក្នុងដៃព្រាត!

  • 2019-09-12 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​លេច​ធ្លាយ​អំពី Google Pixel 4 បាន​បន្ត​ចេញ​ឥត​ឈប់​ឈរ។ ថ្ងៃ​នេះ​មាន​ការ​បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​ និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​ Pixel 4 តាម​រយៈ​វីដេអូ​របស់​ Channel YouTube ថៃ និង​វៀតណាម។

ចាប់​ផ្ដើម​ដំបូង​គឺ AnhEm TVដែល​ជា​វីដេអូ​ចាប់​កាន់​ Pixel 4 ក្នុង​ដៃ បង្ហាញ​អំពី​រចនាបថ​របស់​ស្មាតហ្វូន។ ស្មាតហ្វូន​នេះ​មាន​ស៊ុម​ពណ៌​​ខ្មៅ ហើយ​ផ្នែក​ខាង​ក្រោយ​មាន​តួ​ខ្លួន​ពណ៌​ស។ គេ​បាន​បង្ហាញ​អំពី Software បន្តិច​ដែរ ដោយ​ Google បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​លើ​កម្មវិធី​ Camera របស់​ខ្លួន។

Pixel 4 មាន​បំពាក់​មុខងារ​ឈ្មោះ "Ambient EQ” ដែល​ស្រដៀង​នឹង​​ True Tone របស់ Apple ដែល​អាច​ផ្លាស់​ប្ដូរ​ពន្លឺ​អេក្រង់ តាម​រយៈ​បរិស្ថាន​ជុំវិញ។ ចុង​ក្រោយ​ វីដេអូ​មាន​បំពាក់​អំពី​អេក្រង់ ៩០ ហឺត ដែល​​មាន​ Setting អាច​ឲ្យ​អ្នក​ប្រើ​ប្ដូរ​ពី ៦០ ហឺត ទៅ ៩០ ហឺត​បាន។

វីដេអូ​បន្ទាប់​គឺ​របស់ Rabbit TV។ Pixel 4 ដែល​បង្ហាញ​ក្នុង​វីដេអូ​គឺ​មាន​ ៣ ពណ៌ មាន​ពណ៌​ស ពណ៌​ខ្មៅ និង​ពណ៌​ទឹក​ក្រូច។ ពណ៌​ស និង​ទឹក​ក្រូច​មាន​ស៊ុម​ពណ៌​ខ្មៅ។ វីដេអូ​បាន​បង្ហាញ Software មួយ​ចំនួន​ដូច​ជា​ Smooth Display ដែល​ជា​ Setting សម្រាប់​ប្ដូរ​​ល្បឿន​ Refresh Rate នៃ​អេក្រង់។ ពួក​គេ​ក៏​បាន​និយាយ​អំពី Sensor ខាង​មុខ ដែល​មាន​រ៉ាដា Soli, Sensor ចំណាំ​ផ្ទៃ​មុខ និង​ច្រើន​ទៀត។

ជា​ចុង​ក្រោយ វីដេអូ​បាន​លើក​ឡើង​អំពី​ឡេន​​ Telephoto IMX481 របស់ SONY, ឡេន​​ស្តង់ដារ​ IMX363 របស់ SONY និង​ឡេន​មុខ IMX520 របស់ SONY ផង​ដែរ៕

ចុចអាន ៖ ធ្លាយ​នៅ​នឹង​ដៃ​ស្រស់ៗ Google Pixel 4 ​ប្រើ​កាមេរ៉ា​ក្រោយ ៣ គ្រាប់​រត់​លើ Android 10

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង