ធ្លាយ​នៅ​នឹង​ដៃ​ស្រស់ៗ Google Pixel 4 ​ប្រើ​កាមេរ៉ា​ក្រោយ ៣ គ្រាប់​រត់​លើ Android 10

  • 2019-09-06 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​ថ្មី​ចំនួន ២ ​បាន​នឹង​កំពុង​រង្គោះរង្គើ​ចិត្ត​អ្នក​គាំទ្រ​ត្រកូល Pixel របស់​ក្រុមហ៊ុន Google ​ដែល​ត្រៀម​នឹង​ប្រកាស​ផ្សាយ​នៅ​ចុង​ឆ្នាំ ២០១៩ នេះ។

វីដេអូ​ដំបូង​មាន​រយៈ​ពេល ១១ វិនាទី​ទទួល​បាន​ពី​អ្នក​លក់​ចែកចាយ​នៅ​ម៉ាឡេស៊ី​កាន់​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​នូវ​រូបរាង​ស្មាតហ្វូន​ថ្មី ដែល​ជឿ​ថា​ជា Pixel 4 មាន​ស្លាកសញ្ញា​របស់​ Google នៅ​ខ្នង​ក្រោយ អម​ការ​រចនា​ទាំង​ផ្ទៃ​មុខ​ក្រោយ​ប្លែក​ពី​ជំនាន់​មុន ជា​ពិសេស​ត្រង់​ផ្នែក​កាមេរ៉ា​ជា​ទម្រង់​រាង​ការេ។

តាម​ចចាមអារ៉ាម​ពី​សព្វមួយដង​ធ្លាប់​បញ្ជាក់​ហើយ​ថា Pixel 4/4 XL ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ស្កេន​ផ្ទៃ​មុខ​ជំនាន់​ថ្មី និង​ប្រព័ន្ធ​បញ្ជា​ដោយ​កាយវិការ Soli Motion។ ដោយ​ឡែក​ដំណើរការ​អេក្រង់​មាន​ល្បឿន Refresh rate ៩០Hz។

ក្នុង​វីដេអូ​បន្ទាប់​ទម្លាយ​ពី​ស្មាតហ្វូន​ដដែល​ មាន​ទំហំ​ធំ​ជាង​មុន និង​ស្ថិត​ក្នុង​តួ​ខ្លួន​ពណ៌​ស ដំណើរការ​លើ​ផ្ទៃ​កម្មវិធី Android 10 ហើយ​កាមេរ៉ា​ក្រោយ​ឡើង​ដល់​ទៅ​បី​គ្រាប់៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា